រដ្ឋលេខាធិការក្រសួង​សាធារណការ៖ ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យ​ខូចខាត​ដល់ផ្លូវ និង​ស្ពាន

  • 2019-10-09 02:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ម៉ម រមនា រដ្ឋលេខាធិការ​នៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ ជាបញ្ហា​អន្តរវិស័យ ហើយ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ជាវិស័យមួយ​ដែល​ទទួលរង​ផលប៉ះពាល់​តាមរយៈ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​នានា។ ជាក់ស្ដែង​ទឹកជំនន់​បានធ្វើឱ្យប៉ះពាល់​ដល់ខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ កំពត ពោធិសាត់ ស្ទឹងត្រែង រតនគិរី បណ្ដាលឱ្យផ្លូវថ្នល់ ស្ពាន ទទួលរងការខូចខាត និងផ្អាកចរាចរណ៍​បណ្ដោះអាសន្ន។

លោកស្រី​បញ្ជាក់ថា ការខូចខាតនេះ ធ្វើឱ្យ​​រាជរដ្ឋាភិបាល​ត្រូវចំណាយ​ថវិកាជាតិ ថវិកា​ជំនួយ និងកម្ចីពី​អន្តរជាតិ ដើម្បីធ្វើការ​ជួសជុល ស្ដារ​ឡើងវិញ។

ការ​ថ្លែងខាងលើ​នេះ សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការសិក្សា និងការវិភាគ​លើផល​ចំណេញខាត (CBA) ខាងផ្នែក​សេដ្ឋកិច្ច​នៃការបញ្ជ្រាប​ការងារ​បម្រែបម្រួលអាកាសធាតុ​ទៅក្នុងគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩។

គោលបំណង​សំខាន់នៃសិក្ខាសាលានេះ គឺដើម្បី​លើកកម្ពស់​ចំណេះដឹង​ពីបរិបទ​នៃការប្រែប្រួល​អាកាសធាតុ ប៉ាន់ស្មាននូវទំហំនៃផលប្រយោជន៍នៃគោលនយោបាយមួយដែលអាចផ្លាស់ប្តូរដោយការប្រែប្រួលអាកាសធាតុដោយប្រើប្រាស់វិធីសាស្ត្រវិភាគចំណាយ និងផលចំណេញ បង្ហាញអំពីរបៀបនៃការផ្លាស់ប្តូរគោលនយោបាយដែលអាចបង្កើនផលចំណេញសុទ្ធ និងពិចារណាលើការរៀបចំសំណើថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;