ស្ពាន​ដែលមាន​ផ្លូវ​ហាយវេ​២ជាន់ វែងជាងគេ​បំផុត​ក្នុង​ពិភពលោក បើក​ឱ្យធ្វើ​ចរាចរណ៍​ហើយ

  • 2019-10-09 02:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​២ជាន់​ដែល​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក ស្ថិត​ក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ត្រូវបាន​បើកឱ្យធ្វើ​ចរាចរណ៍​ហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩។

ជាន់ខាងលើ នៃ​ស្ពាន​ទី១០ ដែល​ឆ្លងកាត់ទន្លេយ៉ង់សេ (Yangtze) នេះ មាន​៦គន្លង (៣ទៅ ៣មក) អាច​ឱ្យរថយន្ត​បើកក្នុងល្បឿន ៨០គីឡូម៉ែត្រ​ក្នុង១ម៉ោង ចំណែក​ឯ​ជាន់ក្រោម​ ក៏មាន​ផ្លូវ៦គន្លងផងដែរ ប៉ុន្តែអាចឱ្យបើកល្បឿនត្រឹម ៦០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

ស្ពាន​ថ្មីដែលមាន​ប្រវែង​ដល់ ៤,១៣គីឡូម៉ែត្រ នឹង​សម្រួល​ដល់ការកកស្ទះចរាចរណ៍ និង​ជំរុញ​ការអភិវឌ្ឍក្រុងបន្ថែម​ទៀត៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;