UN ដុនដាបដល់ថ្នាក់គ្មានលុយបើកប្រាក់ខែឱ្យមន្រ្តី
- 2019-10-09 03:56:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UN ដុនដាបដល់ថ្នាក់គ្មានលុយបើកប្រាក់ខែឱ្យមន្រ្តី
ចន្លោះមិនឃើញ
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ថា UN អាចនឹងគ្មានលុយគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែឱ្យមន្រ្តីនៅខែក្រោយ ប្រសិនបើរដ្ឋសមាជិកដែលជំពាក់ នៅតែមិនព្រមសងលុយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខែនេះ យើងនឹងឈានដល់កម្រិតឱនភាពដ៏ជ្រៅបំផុត។ យើងកំពុងរងហានិភ័យនៅពេលចូលដល់ខែវិចិ្ឆកា ដោយគ្មានសាច់ប្រាក់គ្រប់គ្រាន់ ក្នុងការរ៉ាប់រងការចំណាយលើប្រាក់ខែ។ ការងារ និងកំណែទម្រង់របស់យើង ស្ថិតក្នុងភាពគ្រោះថ្នាក់ហើយ»។
សូមជម្រាបថា អាមេរិក គឺជាអ្នកចូលរួមវិភាគទាន UN ដ៏ធំបំផុត ប្រមាណ ២២% នៃថវិកាជាង ៣,៣ពាន់លានដុល្លារ ប្រចាំឆ្នាំ២០១៩។ ប៉ុន្តែអាមេរិក បានជំពាក់ ៣៨១លានដុល្លារ (ថវិកាទៀងទាត់អាទិភាព) និងជំពាក់ ៦៧៤លានដុល្លារ (ថវិកាទៀងទាត់ប្រចាំឆ្នាំ២០១៩)។
អ្នកនាំពាក្យ UN លោក Stephane Dujarric បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសចំនួន១២៩ហើយ ក្នុងចំណោម ១៩៣ប្រទេសដែលជារដ្ឋសមាជិក បានបង់វិភាគទាននេះ គិតជាទឹកប្រាក់សរុប ២ពាន់លានដុល្លារ៕