អាមេរិកដកទ័ពចេញ បើកដៃឲ្យប្រទេសមួយទៀតវាយចូលស៊ីរី
- 2019-10-09 04:25:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកដកទ័ពចេញ បើកដៃឲ្យប្រទេសមួយទៀតវាយចូលស៊ីរី
ចន្លោះមិនឃើញ
សេតវិមានបានប្រកាសថាសហរដ្ឋអាមេរិកនឹងដកទាហានរបស់ខ្លួនចេញដើម្បីបើកផ្លូវឲ្យតួកគីធ្វើការវាយប្រហារចូលតំបន់ភាគខាងឦសានស៊ីរី។
សេចក្ដីប្រកាសនេះធ្វើឡើងក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីតួកគីលោក រ៉េជីប ថាយ៉ីប អ៊ែដ៏រ៉ាន កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩។ ការផ្លាស់ប្ដូរគោលនយោបាយរបស់លោក ត្រាំ ធ្វើឲ្យគេគិតថាសហរដ្ឋអាមេរិកបានបោះបង់ចោលសម្ព័ន្ធមិត្តជាមួយជនជាតិ ឃឺដ ដែលបានជួយអាមេរិកក្នុងការប្រឆាំងក្រុមភេរវកម្ម ISIS។
ការប្រកាសនេះគឺហាក់ដូចជាចេញមកពីសេតវិមានដោយផ្ទាល់ដោយគ្មានការសម្របសម្រួលជាមួយកងទ័ពអាមេរិកនៅស៊ីរី ដៃគូក្រុងវ៉ាស៊ីនតោនក្នុងការវាយប្រហារISIS នឹងសម្ព័ន្ធមិត្តក្នុងតំបន់។
ការផ្លាស់ប្ដូរគោលនយោបាយនេះបានទាក់ទាញការរិះគន់ទាំងពីក្នុង និងក្រៅប្រទេស។ សមាជិកព្រឹទ្ធសភា និងសមមិត្តរបស់លោក ត្រាំ លោក Lindsay Graham បាននិយាយថាលោកនឹងដាក់ស្នើឲ្យព្រឹទ្ធសភាសហរដ្ឋអាមេរិកលុបចោលការសម្រេចរបស់លោកត្រាំ ហើយនឹងដាក់ទណ្ឌកម្មលើតួកគី បើសិនតួកគីហ៊ានវាយប្រហារជនជាតិ ឃឹដ៕