លើក​ដំបូង​ហើយ! Messi ទម្លាយ​ថា​ មាន​ម្ដង​គេ​ចង់​ចេញ​ពី Barca ព្រោះ​រឿង​មួយ

  • 2019-10-09 09:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Lionel Messi បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​ចង់​ចាកចេញ​ពី Barcelona អំឡុង​ពេល​​ជាប់​រឿង​ពន្ធ​២,៩៥​លាន​ផោន​ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ។

ក្នុង​​អាជីព​បាល់ទាត់ Messi ធ្លាប់​លេង​ឲ្យ Barcelona ​តែ​មួយ​គត់ និង​តែង​និយាយ​ជា​រឿយៗ​ចង់​នៅ​ក្លឹប​នេះ​ជា​រៀង​រហូត។ ប៉ុន្តែ​អំឡុង​ពេល​មាន​រឿង​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៧ Messi មាន​ចិត្ត​ចង់​ចេញ​ពី​ក្លឹប តែ​សំណាង​ល្អ​ពេល​នោះ​មិន​មាន​ក្លឹប​ណា​ដាក់​សំណើ​ផ្លូវការ​មក​កាន់​គេ។

និយាយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ RAC1 ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​និយាយ​ថា៖ “នៅ​ពេល​នោះ ជាមួយ​​ភាព​រញ៉េរញ៉ៃ​នៃ​រតនាគារ​ ខ្ញុំ​ពិត​ជា​ចង់​ចេញ តែ​មិនមែន​ចង់​ចេញ​ពី​ Barca នោះ​ទេ ប៉ុន្តែ​ចង់​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​គេ​ធ្វើ​បាប ហើយ​ខ្ញុំ​មិន​ចង់​នៅ​ទី​នេះ​ទៀត​ទេ។ គ្រា​នោះ​ខ្ញុំ​មិន​មាន​ការ​ដាក់​សំណើ​ផ្លូវការ​ពី​ក្លឹប​ផ្សេង​ឡើយ ព្រោះ​ពួក​គេ​ដឹង​ពី​គំនិត​ខ្ញុំ​ចង់​​បន្ត​នៅ​ទី​នេះ"។

ពេល​ដែល​ករណី​ខាង​លើ​បាន​បញ្ចប់ តាម​រយៈ​ការ​ពិន័យ​ជា​សាច់​ប្រាក់​២២៣ ០០០​ផោន Messi បន្ថែម​ថា៖ "វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​និង​គ្រួសារ ព្រោះ​គ្មាន​នរណា​ដឹង​​តើ​មាន​រឿង​អ្វី​កើត​ឡើង​ទៀត​ទេ"។ សុបិន​អាក្រក់​បាន​រសាត់​បាត់ Messi នៅ​តែ​បន្ត​នៅ Nou Camp ហើយ​បច្ចុប្បន្នកំពុង​លេង​នៅ​ឆ្នាំ​ទី​១៦​របស់​គេ​ជាមួយ​ក្លឹប៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;