ចាប់ពីព្រឹកនេះ មានតំបន់ខ្លះត្រូវដាច់ភ្លើង
- 2019-10-10 01:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីព្រឹកនេះ មានតំបន់ខ្លះត្រូវដាច់ភ្លើង
ចន្លោះមិនឃើញ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
១. ថ្ងៃទី១០តុលា៖ សង្កាត់និរោធ ច្បារអំពៅទី២ កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ដង្កោ និងជើងឯក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
២. ថ្ងៃទី១១តុលា៖ សង្កាត់បឹងត្របែក ភ្នំពេញថ្មី ច្បារអំពៅទី២ ដង្កោ និងជើងឯក ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៣. ថ្ងៃទី១២តុលា៖ សង្កាត់និរោធ ច្រាំងចំរេះទី១ ច្រាំងចំរេះទី២ ច្បារអំពៅទី២ និរោធ វាលស្បូវ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង កំបូល ស្នោរ និងកន្ទោក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៤. ថ្ងៃទី១៣តុលា៖ ដង្កោ ជើងឯក ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ក្រាំងធ្នង់ និរោធ វាលស្បូង កាកាបទី១ កាកាបទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង ស្នោរ កំបូល និងគោករកា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕