និស្សិតជប៉ុនម្នាក់រៀនតាមក្បួននិនចា សរសេរតែងសេចក្ដីបានពិន្ទុខ្ពស់លើសគេ
- 2019-10-10 09:10:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតជប៉ុនម្នាក់រៀនតាមក្បួននិនចា សរសេរតែងសេចក្ដីបានពិន្ទុខ្ពស់លើសគេ
ចន្លោះមិនឃើញ
និស្សិតនារីជនជាតិជប៉ុនម្នាក់បានសរសេរតែងសេចក្ដីអំពីសារមន្ទីរនិនចា និងបានធ្វើឲ្យគ្រូមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពច្នៃប្រឌិតរបស់នាងលើសំណេរតែងសេចក្ដីនោះ។
ក្នុងស័យ១៩ឆ្នាំ និស្សិតEimi Haga បានចូលរៀននៅមហាវិទ្យាល័យ ហើយនៅឆមាសទី១ ឆ្នាំទី១នាងបានជ្រើសរើសរៀនប្រវត្តិសាស្រ្តស្ដីពីនិនចា។ Eimi Haga បានចាប់អារម្មណ៍លើនិនចាតាំងពីកុមារភាពមកម្លេះតាមរយៈការមើលគំនូរជីវចលតាមទូរទស្សន៍។
ពេលទៅមើលសារមន្ទីរនិនចារ គ្រូប្រចាំថ្នាក់បានតម្រូវឲ្យនិស្សិតទាំងអស់សរសេរតែងសេចក្ដីពីសារមន្ទីរនោះ។ គ្រូបានបញ្ជាក់ថាអ្នកសរសេរប្រកបដោយភាពច្នៃប្រឌិតនឹងបានពិន្ទុខ្ពស់។
Eimi Haga បានគិតឃើញវិធីសរសេរមួយបែបដែលនាងបានរៀនពីនិនចា គឺសំណេរលើក្រដាសហើយមិនអាចមើលអក្សរឃើញបាន លុះត្រាតែយកក្រដាសនោះទៅរោលភ្លើង។
នាងបានយកសណ្ដែកសៀងត្រាំមួយយប់ រួចកិនវាឲ្យទៅជាម្សៅ និងយកវាដាក់ក្នុងថង់ក្រណាត់សង្កត់ទុកឲ្យអស់ទឹក។ ក្រោយមកទៀតនាងបានយកម្សៅសណ្ដែងសៀងទៅលាយជាមួយទឹកវិញម្ដងទៀតមុននឹងយកមកសរសេរ។ ពេលនាងសរសេរលើក្រដាសរួចទុករយៈពេលពីរម៉ោងដើម្បីឲ្យក្រដាសនោះស្ងួត ដែលថាពេលស្ងួតអក្សរនឹងបាត់ មើលមិនឃើញ។
Eimi Haga និយាយថា៖ «ខ្ញុំច្នៃប្រឌិតដូចនេះព្រោះចង់បានពិន្ទុខ្ពស់ ហើយមិនគិតថាមានអ្នកមានគំនិតដូចខ្ញុំនោះទេ»។
ដើម្បីកុំឲ្យគ្រូបោះក្រដាសនាងចោលដោយឃើញតែក្រដាសទទេស្អាតនោះ នាងបានភ្ជាប់សំណេរខ្លីមួយជាមួយក្រដាសតែងសេចក្ដីរបស់នាងមានន័យថា «រោលវាសិន»។ នៅពេលយក ទៅរោលភ្លើង ក្រដាសសំណេរតែងសេចក្ដីនោះក៏លេចចេញជាអក្សរឡើង។ លោកគ្រូរូបនោះបានឲ្យពិន្ទុនាងខ្ពស់បំផុតលើគំនិតច្នៃប្រឌិតមួយនេះ៕