កម្ពុជា ស្នើឱ្យជប៉ុនបន្ថែមជើងហោះហើរត្រង់ពី ទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប
- 2019-10-11 00:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្នើឱ្យជប៉ុនបន្ថែមជើងហោះហើរត្រង់ពី ទីក្រុងតូក្យូមកកាន់ខេត្តសៀមរាប
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ឯកអគ្គរាជទូតជប៉ុនថ្មីជួយជំរុញឲ្យមានជើងហោះហើរត្រង់បន្ថែមទៀត ភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសពីទីក្រុងតូក្យូមកកាន់ខេត្តសៀមរាបដោយកន្លងមកនេះភាគីទាំងពីរមានជើងហោះហើរត្រង់ពីអាកាសយានដ្ឋានឡារីតា នៃទីក្រុងតូក្យូ មកកាន់រាជធានីភ្នំពេញ។ ការស្នើនេះធ្វើឡើង កាលថ្ងៃទី០៩ ខែតុលា នៅស្ដីការក្រសួងទេសចរណ៍។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាប និងក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។
ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូតថ្មីរបស់ជប៉ុន បានទទួលយកសំណូមពររបស់លោករដ្ឋមន្ត្រី ក៏ដូចជាជំរុញឲ្យអ្នកវិនិយោគ ក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មកវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត ពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ៕