លោក ស៊ី ជិនពីង ព្រមាន​កម្ទេច​សាកសព និង​រំលាយឆ្អឹងអ្នក​ប៉ុនប៉ង​បំបែក​ចិន

  • 2019-10-14 06:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាន​ព្រមាន​ថា រាល់​ការ​ប៉ុនប៉ង​ណាមួយ​ដែល​ចង់​បំបែកចិន នឹង​ជួបលទ្ធផល «បំបែកសាកសព និង​ការរំលាយឆ្អឹង​ឱ្យ​ម៉ត់ទៅជាម្ស៉ៅ»។ លោក​ព្រមាន​ដូច្នេះ​ក្នុងអំឡុង​ទស្សនកិច្ច​នៅប្រទេស​នេប៉ាល់ កាលពីថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១៩។

លោក​ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «រាល់អ្នកប៉ុនប៉ងផ្តាច់​តំបន់​ណាមួយ​ពី​ប្រទេស​ចិន នោះ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ សាកសព​របស់ពួកគេនឹងត្រូវបំបែក ហើយ​ឆ្អឹងនឹងម៉ត់ទៅជាម្ស៉ៅ។ រាល់​កម្លាំង​ខាងក្រៅ​ណាមួយ ដែល​គាំទ្រ​ដល់​ការបំបែក​ចិន នឹងត្រូវ​ប្រជាជន​ចិន ចាត់ទុក​ថាជាសុបិនរវើរវាតែប៉ុណ្ណោះ»៕

ប្រភព៖ NDTV ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;