ប្រតិភូសភាកម្ពុជាប្រាប់ IPU ពីការជ្រៀតពីមហាអំណាចមួយចំនួនក្នុងកិច្ចផ្ទៃក្នុងកម្ពុជា

  • 2019-10-17 04:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ឃួន សូដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានបង្ហាញពីការព្រួយបារម្ភចំពោះសន្តិភាព ស្ថិរភាព ដែលកម្ពុជារកបានដោយលំបាកមកទល់ពេលនេះ ហាក់បីដូចជានៅតែផុយស្រួយ និងងាយរងគ្រោះ ដោយសារតែជួប​ប្រទះនឹង​បញ្ហា​ប្រឈម​ដែល​មាន​ឬស​គល់ពីការកើនឡើងនៃនយោបាយជ្រុលនិយម និងអ្នកនយោបាយប្រជាភិថុត ក៏​ដូច​ជា​ការ​ជ្រៀត​ចូល​ពីប្រទេសមហាអំណាច ទៅ​ក្នុង​កិច្ច​ផ្ទៃក្នុង​របស់​កម្ពុជា។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១៤១ របស់​សហភាព​អន្តរសភា IPU។

លោកស្រីបានគូសបញ្ជាក់ថា បើទោះបីជាប្រទេសរបស់យើងកំពុងរងសម្ពាធពីការគំរាមកំហែង ដែលត្រូវបានដាក់ទណ្ឌកម្មតាមរយៈការប្រើប្រាស់លេសនៃលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​រួម​ជា​មួយ​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំងអស់។

លោកស្រី ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ដោយ​ផ្អែក​លើ​វិធាន​ច្បាប់ និងជំរុញការពង្រឹងប្រព័ន្ធពហុភាគី​ក្នុង​ការ​កសាង​សណ្តាប់​ធា្នប់អន្តរជាតិ​សម្រាប់​រដ្ឋ​ទាំងអស់ដោយមិនគិតពីទំហំ ទ្រព្យសម្បត្តិ និងកម្លាំងរបស់រដ្ឋនីមួយៗ។ ប្រទេសនីមួយៗមាននូវប្រពៃណី ផលប្រយោជន៍សន្តិសុខ និងបំណងប្រាថ្នារបស់គេផ្ទាល់ខ្លួន។

ដោយឡែក ចំពោះប្រទេសកម្ពុជា បើទោះបីជារដ្ឋតូចមួយក៏ដោយ ក៏​កម្ពុជា​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវតម្លៃ និងគោលការណ៍អន្តរជាតិ ហើយបានប្តេជ្ញាចិត្ត និង​ធ្វើ​ការ​ងារ​យ៉ាងសកម្ម​ក្នុង​ការ​ជម្រុញ​នូវប្រព័ន្ធ​ពហុភាគី ដែលមានភាពបើកចំហរ បរិយាប័ន្ន មានប្រសិទ្ធិភាព និង​ដោយផ្អែក​លើ​វិធាន​ច្បាប់។ នេះជាការលើកឡើងបន្ថែមរបស់អនុប្រធានទី២ នៃរដ្ឋសភា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;