​វីដេអូ៖ មួយ​ប្រកួត​លេង​តែ ៩ នាក់​ឯ​ក្រុម​មួយ​ទៀត​បានកាត​លឿង ១០ សន្លឹក​នៅ​ Europa League

  • 2019-10-25 03:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្របខណ្ឌ Europa League បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ចំនួន ២៤ គូ ​តាម​ពូល​រៀង​ៗ​ខ្លួន​ទាំង ១២។ ក្នុង​នោះ​គ្រប់​ក្រុម​សុទ្ធ​តែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ រហូត​បាន​កាត​លឿង​ពិន័យ​ជាហូរហែ​ ៤ ឬ ៥ សន្លឹក​ ​ចម្លែក​តែ​ពូល C ក្រុម​មក​ពី​អេស្ប៉ាញ Getafe លេង​ចាញ់​ក្រុម​មក​ពី​ស្វីស FC Basel ០-១ អាជ្ញាកណ្ដាល​ចាយ​កាត​លឿង​អស់ ១០ សន្លឹក កាត​ក្រហម​ស្មើ​នឹង​ដេញចេញ ១ សន្លឹក។ ចប់ការប្រកួត Basel ឈរលេខ ១ ក្នុងពូលមាន ៧ ពិន្ទុ(ឈ្នះ ២ ស្មើ ១)។

ក្រុម CFR Cluj ពេលលេងទល់ Rennes
​ជាង​នេះ​ទៀត​ នៅ​ពូល E ឯណោះ​ក្រុម​មក​ពី​បារាំង Rennes ​បាន​កាត​ក្រហម ២ សន្លឹក​សល់​តែ ៩ នាក់​លើ​តារាង ​ពេល​ប៉ះ​ក្រុម CFR Cluj បាន​កាត​ក្រហម ១ សន្លឹក​សល់​គ្នា ១០ នាក់។ ចប់ការប្រកួត CFR Cluj ឈរលេខ ២ ក្នុងពូលមាន ៦ ពិន្ទុ (ចាញ់ ១ ឈ្នះ ២)។

​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​ខាងក្រោម៖

ក្រុម CFR Cluj ពេលលេងទល់ Rennes

ខាងក្រោមជាលទ្ធផលគូផ្សេងទៀតតាមពូលទាំង ១២ ពូល(២៤ក្រុម)៖

ពូល A៖

  • Qarabag FK 2 - 2 APOEL Nicosia
  • Sevilla 3 - 0 Dudelange

ពូល B

  • Dynamo Kyiv 1 - 1 FC Koebenhavn
  • Malmoe FF 2 - 1 Lugano

ពូល C

  • Getafe 0 - 1 Basel
  • Trabzonspor 0 - 2 FC Krasnodar

ពូល D

  • PSV Eindhoven 0 - 0 LASK
  • Sporting CP 1 - 0 Rosenborg

ពូល E

  • Celtic 2 - 1 Lazio
  • Rennes 0 - 1 CFR Cluj

ពូល F

  • Arsenal 3 - 2 Vitoria de Guimaraes
  • Rennes 0 - 1 CFR Cluj

ពូល G

  • FC Porto1 - 1 Rangers
  • Young Boys 2 - 0 Feyenoord

ពូល H

  • CSKA Moscow 0 - 1 Ferencvaros
  • Ludogorets Razgrad 0 - 1 RCD Espanyol

ពូល I

  • Gent 2 - 2 Wolfsburg
  • Saint-Etienne 1 - 1 Oleksandriya

ពូល J

  • Istanbul Basaksehir 1 - 0 Wolfsberger AC
  • Roma 1 - 1 Borussia Mönchengladbach

ពូល K

  • Besiktas 1 - 2 SC Braga
  • Slovan Bratislava 1 - 2 Wolverhampton Wanderers

ពូល L

  • AZ Alkmaar 6 - 0 FC Astana
  • Partizan Beograd 0 - 1 Manchester United

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;