អាជ្ញាធរជូនដំណឹងពីការបិទផ្លូវជាង១០កន្លែងសំរាប់ពិធីបុណ្យអុំទូក
- 2019-11-01 10:09:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរជូនដំណឹងពីការបិទផ្លូវជាង១០កន្លែងសំរាប់ពិធីបុណ្យអុំទូក
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះជូនដំណឹងដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានដឹងទាក់ទងទៅនឹងទីតាំងដែលត្រូវបិទមិនឲ្យម៉ូតូ រ៉ឺម៉ង ឬរថយន្តបេីកចេញចូលក្នុងឱកាសពិធីបុណ្យអុំទូក ដោយថាដេីម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ករលក្ខណ:ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដេីរចូលមកទស្សនាកម្មវិធីកម្សាន្តនានា ក៏ដូចជាពិធីប្រណាំងទូក។
១. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម ២. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក ៣. ផ្លូវ ២៤០ កែងផ្លូវព្រះសុីសុវត្ថិ ៤. ផ្លូវ ២៤០ កែង ផ្លូវសុធារស់ ៥. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា ៦. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១ ៧. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១ ៨. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម ៩. ផ្លូវ ២៤០ កែងផ្លូវនរោត្តម ១០. រោងកុនលុច្យ កែងផ្លូវនរោត្តម ១១. ផ្លូវព្រះសុីសុវត្ថិ កែងវត្តបទុម ១២. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣ និង ១៣. ផ្លូវ១៩ កែងផ្លូវ១៨៤
ស្នងការដ្ឋាននគរបាលរាជធានីសរសេរថា៖ «សូមប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន នឹងចូលរួមគោរពតាមសេចក្តីណែនាំនេះ ដេីម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសដេីម្បីកុំឲ្យមានការកកស្ទះ និងងាយស្រួលដល់អ្នកថ្មេីរជេីងដេីម្បីដេីរចូលទស្សនាកម្មវិធីកម្សាន្តនានា ស្នងការនគរបាលរាជធានីភ្នំពេញ សូមអរគុណទុកជាមុនក្នុងការចូលរួមសហការពីបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់»៕