ក្រុមហ៊ុន​មេ​របស់ TikTok បញ្ចេញ​ស្មាតហ្វូន​លើក​ដំបូង​ជាមួយ​សមត្ថភាព​ម៉ាស៊ីន​កម្រិតកំពូល តែ​តម្លៃ​ធូរ​ថ្លៃ

  • 2019-11-03 01:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ByteDance ដែល​ជា​ក្រុមហ៊ុន​មេ​របស់​កម្មវិធី​បណ្ដាញ​សង្គម​ល្បីល្បាញ TikTok បាន​បញ្ចេញ​ស្មាតហ្វូន​របស់​ខ្លួន​ជា​លើក​ដំបូង​ហើយ ដែល​​មាន​ឈ្មោះ​ថា Jianguo Pro 3។ ស្មាតហ្វូន​នេះ​ត្រូវ​បាន​​ផលិត​ឡើង​ក្រោម​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ថា Smartisan ហើយ​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល​ជា ៤១២​ដុល្លារ​ប៉ុណ្ណោះ ជាមួយ​នឹង​កម្លាំង​​ម៉ាស៊ីន​កម្រិត​កំពូល​គួរ​ឲ្យ​កត់​សម្គាល់។

Jianguo Pro 3 បាន​បំពាក់បន្ទះ​ឈីប Snapdragon 855+ អម​ជាមួយ​ Ram ទំហំ​ដល់ 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB។ កាមេរ៉ា​មុខ​ទំហំ 20MP ឯ​ខាង​ក្រោយ​បំពាក់​កាមេរ៉ា​ដល់​ទៅ​ ៤​គ្រាប់​ទំហំ 48MP + 13MP + 8MP + 5MP។ ចំណែក​កម្លាំង​ថ្ម​របស់​ស្មាតហ្វូន​​អេក្រង់ ៦,៣៩​អ៊ីញ​នេះ មាន​ទំហំ​ធំ 4000mAh៕

ប្រភព៖ engadget ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;