អស្ចារ្យ! កម្ពុជា បំបាក់គូប្រកួត ៩-០ ក្នុងវគ្គជម្រុះ AFC U-19 Championship
- 2019-11-04 13:21:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! កម្ពុជា បំបាក់គូប្រកួត ៩-០ ក្នុងវគ្គជម្រុះ AFC U-19 Championship
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ (U-19) បានបំបាក់ក្រុមបាល់ទាត់ U-19 Northern Mariana Islands ដោយលទ្ធផល ៩-០ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ២០២០ នារាត្រីថ្ងៃទី០៤ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
នេះជាជ័យជម្នះលើកដំបូង ក្នុង ២ប្រកួតរបស់ U-19 កម្ពុជា ពោលគឺបន្ទាប់ពីប្រកួតបើកឆាក ចាញ់ក្រុម U-19 ម៉ាឡេស៊ី ៤-៥។ ប្រកួតបន្ទាប់ ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងប៉ះក្រុម U-19 ថៃ នាថ្ងៃទី៨ ខែវិច្ឆិកា។ ចំណែកកោះ Northern Mariana បានបរាជ័យ ២ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់ប្រ៊ុយណេ ៣-៤ កាលពីប្រកួតដំបូង។
វីដេអូហាយឡាយ៖