Chelsea វាយបករហូតតាមស្មើវិញ ក្រោយត្រូវ Ajax នាំមុខដល់ទៅ៣គ្រាប់ នៅ UCL យប់មិញ (មានវីដេអូ)
- 2019-11-06 01:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea វាយបករហូតតាមស្មើវិញ ក្រោយត្រូវ Ajax នាំមុខដល់ទៅ៣គ្រាប់ នៅ UCL យប់មិញ (មានវីដេអូ)
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានប្រកួតស្មើជាមួយក្រុមភ្ញៀវ Ajax ក្នុងលទ្ធផល ៤-៤ នៅ UEFA Champions League ពូលH ជុំទី៤ កាលពីយប់មិញ។
គិតត្រឹមនាទី៥៥ Ajax បាននាំមុខ Chelsea ៤-១។ ប៉ុន្តែត្រូវបានក្រុមម្ចាស់ផ្ទះ វាយបកបាន៣គ្រាប់តាមស្មើវិញជាបន្តបន្ទាប់ នៅនាទី៦៣, ៧១ និង៧៤។ បើគិតត្រឹមតង់ទី១ Chelsea របូត៣គ្រាប់ ដែលវាគឺជាកំណត់ត្រាដំបូងក្រុមតោខៀវនេះ។ កីឡាករ Ajax ២រូបបានទទួលកាតក្រហម (កាតលឿង២) ផងដែរ គឺ Daley Blindនៅនាទី៦៨ និង Joel Veltman នាទី ៦៩។
ចំណែកមួយគូទៀត ក្នុងពូលនេះ គឺ Valencia បំបាក់ Lille ក្នុងលទ្ធផល ៤-១។ ជាបណ្តោះអាសន្ននេះ Ajax, Chelsea និង Valencia ឈរនៅលេខ១ លេខ៣ និងលេខ៣ មាន ៧ពិន្ទុដូចគ្នា ខណៈ Lille នៅបាតពូល មាន១ពិន្ទុ៕
សូមទស្សនាវីដេអូ៖