ស្នងការ​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​កុំឱ្យបារម្ភ​ពេលមកកម្សាន្ត​បុណ្យអុំទូក

  • 2019-11-07 01:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​កុំមាន​ការ​ព្រួយបារម្ភ​សម្រាប់​ការអញ្ជើញ​មកលេង​កម្សាន្ត​សប្បាយ​រីករាយ​ថ្ងៃបុណ្យ​អុំទូក​ខាងមុខ​នេះ ដោយកង​កម្លាំង​បាន​ត្រៀមរួច​ជាស្រេច​ដើម្បី​ការពារ សន្តិសុខ ធានាសុវត្ថិភាព​ជូនប្រជាពលរដ្ឋ​មិនឱ្យកើត​មានបញ្ហា​អ្វីនោះ​ឡើយ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ដាក់ផែនការ​ពង្រឹង​ការងារ​សន្តិសុខ​ជូន​ដល់​នាយ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បាន​មានប្រសាសន៍​ទៅ​ដល់កម្លាំង​ក្រោម​ឱវាទ​ត្រូវ​ដឹកនាំ​ និង​ការពារ​គ្រប់​គោលដៅ​សំខាន់ៗ​ជូន​ដល់​ថ្នាក់​ដឹកនាំ ភ្ញៀវ​អន្តរជាតិ អន្តរជាតិ​រួម​នឹង​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត ឱ្យបាន​ល្អ​បំផុត។

ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ​សុវត្ថិភាព​ផងដែរ​ លោក​ក៏បានលើកឡើងថា ត្រូវស្វែងរកត្រួតពិនិត្យ​ និងចាប់ខ្លួន​មុខសញ្ញា​ចោរលួច ឆក់ និង​មុខសញ្ញា​ចេញពី​គុក មិនរៀង​ចាល​អនុវត្ត​ តាមដីកា​ចាប់ខ្លួន​របស់​តុលាការ​ត្រូវកំណត់​មុខសញ្ញា និងបញ្ចេញ​រូបភាព​ទៅដល់​កងកម្លាំង​ទាំងអស់​បានស្គាល់មុខ​ដើម្បី​ងាយស្រួល ក្នុងការ​ស្វែង​ចាប់​ខ្លួន។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បទបញ្ជា​ឱ្យកងកម្លាំង​នគរបាល​រាជធានីភ្នំពេញ​ត្រូវបំពេញ​ភារកិច្ច​ថ្ងៃបុណ្យ​ប្រពៃណីជាតិ​របស់ប្រទេសកម្ពុជាខាងមុខ​ ប្រកបដោយសារតីទទួលខុសត្រូវខ្ពស់និងឱ្យទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះ​ត្រូវគោរព​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​ឱ្យបាន​ម៉ឺងម៉ាត់ ស្លៀកពាក់​សមរម្យ សក់ខ្លី ម៉ឺងម៉ាត់​ការងារ។

លោក​បន្តថា នៅថ្ងៃបុណ្យអុំទូក​ខាងមុខ​ត្រូវត្រៀម​កម្លាំង​ប្រចាំការ ចេញ​អន្តរាគមន៍ កម្លាំង​ប្រតិបត្តិការ កម្លាំង​សម្ងាត់​ដើម្បី​ក្តាប់សភាព​ការងារ​សន្តិសុខ​ឱ្យបាន​ច្បាស់លាស់​ជាពិសេស​ក្រុមឧទ្ទាម​ក្រៅច្បាប់​ត្រូវធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យ​ក្រុមនេះ​ធ្វើសកម្មភាព​ណាមួយ​បង្ក​ឱ្យប៉ះពាល់​អសន្តិសុខ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;