សម្តេច ហ៊ុន សែន ដាក់ចេញអនុសាសន៍ពីរចំណុចសំខាន់សម្រាប់ថ្ងៃអុំទូក
- 2019-11-07 03:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ដាក់ចេញអនុសាសន៍ពីរចំណុចសំខាន់សម្រាប់ថ្ងៃអុំទូក
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នៅព្រឹកនេះបានផ្ដល់អនុសាសន៍ទាក់ទងនឹងរឿងសំរាម និងបញ្ហាជំងឺអេដស៍ សម្រាប់ឱកាសពិធីបុណ្យអុំទូកខាងមុខនេះដោយបានដាស់តឿនក្រុមកីឡាករឲ្យមានការយល់ដឹងពីជំងឺអេដស៍ និងរំឭកដល់ស្ថានប័នពាក់ព័ន្ធរឿងគ្រប់គ្រងសំរាមឲ្យបានល្អ។
ប្រភពឲ្យដឹងទៀតថាសម្តេចក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ទទួលទានចំណីអាហារហើយត្រូវទុកសំរាមក្នុងធុងសំរាម។
ចំណុចមួយទៀតដែរសម្តេចក៏បានណែនាំកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី១០ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ត្រូវមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ ដោយថាកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅឲ្យប្រពន្ឋនៅផ្ទះ។
ប្រភពខាងលើសរសេរបន្តថា៖ «ទន្ទឹមនឹងនេះ សូមគណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំឲ្យបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ឋកូននិងក្រុមគ្រួសារ»៕