លោក ពូទីន អួតថា រុស្ស៊ីមាន​អាវុធ​ដ៏ទំនើបបំផុត ដែល​ប្រទេស​ដទៃពុំទាន់មាន

  • 2019-11-07 03:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​អះអាង​ថា រុស្ស៊ី​នឹង​បន្ត​ពង្រីក​ការ​ផលិត​អាវុធ​បន្ថែម​ទៀត ពិសេស​លោកបាន​អួត​ថា ប្រទេស​លោក​មាន​អាវុធ​ឡាស៊ែរ និង​លឿនជាងសំឡេង​ដែល​គ្មាន​ប្រទេស​ណាមានដូចឡើយ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​មន្រ្តីជាន់ខ្ពស់​ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ទោះ​ជាយ៉ាងណាក៏ដោយ លោក​​បញ្ជាក់​ថា ការពង្រីក​សព្វាវុធនេះ មិន​មាន​គោលបំណង​គំរាម​កំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែដើម្បីធានាដល់សន្តិសុខរុស្ស៊ី។

លោក​ ពូទីន លើកឡើង​ដូច្នេះ​ថា៖ «កងទ័ព​របស់​យើង បាន​បង្ហាញនូវ​សមត្ថភាព​ខ្ពស់ ហើយ​យើង​គ្រោង​បន្ត​ពង្រីក​បន្ថែម​នូវ​សក្តានុពល​ការពារជាតិ​របស់យើង ដោយ​ការ​ដាក់ប្រព័ន្ធឡាស៊ែរ និង​លឿនជាងសំឡេង ជាមួយនឹង​ប្រព័ន្ធអាវុធទំនើប​ផ្សេងទៀត ដែល​ប្រទេសនានា មិនទាន់មានទេ រហូតមកដល់ពេលនេះ»៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;