Man Utd លត់គូ​ប្រកួត៣គ្រាប់ កក់កៅអីបានសម្រេចនៅវគ្គ ៣២ក្រុម​នៃ​ពាន Europa (មានវីដេអូ)

  • 2019-11-08 01:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United បាន​លត់ក្រុមភ្ញៀវ Partizan Belgrade យ៉ាងចាស់ដៃ ក្នុង​លទ្ធផល ៣-០ ក្នុងពាន​ Europa League ពូល L ជុំទី៤ កាលពីយប់មិញ។

៣គ្រាប់​នេះ ធ្វើបាន​ដោយ Mason Greenwood នាទី២២, Anthony Martial នាទី៣៣ និង​ Marcus Rashford នាទី៤៩។

ចំណែក​មួយគូទៀត​ក្នុងពូលនេះ គឺ AZ alkmaar បំបាក់ FC Astana ក្នុង​លទ្ធផល ៥-០។

លទ្ធផលនេះ បាន​ធ្វើឱ្យ Man Utd បន្តឈរលើគេក្នុងពូលមាន ១០ពិន្ទុ ព្រមទាំងបានកក់កៅអីដោយស្វ័យប្រវត្តិនៅវគ្គ ៣២​ក្រុមចុងក្រោយ។ AZ Alkmaar លេខ២ មាន ៨ពិន្ទុ ​កំពុងត្រូវបានដេញតាមពីក្រោយដោយ Partizan Beograd ដែលមាន ៤ពិន្ទុ ចំណែក FC Astana បាន​ហាលអាវទៅហើយ មាន០ពិន្ទុ៕

សូមទស្សនាវីដេអូហាយឡាយ​៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;