រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់​កុំ​ឱ្យបន្ទោរបង់ចូលទន្លេ នៅថ្ងៃអុំទូក

  • 2019-11-08 02:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរណ៍ អាជីវករ និង​ប្រជាពលរដ្ឋទាំងអស់ ដែលមកលេង​កម្សាន្ត​នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ដូចខាងក្រោម៖

  • កុំបោះសំរាម​ចោល​ពាលវាល​ពាសកាល

  • កុំបន្ទោរបង់​ពាលវាលពាលកាល​ចូលទន្លេ និង​កន្លែង​សារណៈ​ផ្សេងៗ

  • ត្រូវប្រើប្រាស់​បង្គន់​សាធារណៈ​ឱ្យបាន​ត្រឹមត្រូវ

  • ត្រូវ​ចូលរួម​អប់រំ​អំពីភាពស្អាត ការ​ថែរក្សា​អនាម័យ​ដល់​ក្រុម​គ្រួសារ មិត្តភក្តិ និង​អ្នកជុំវិញខ្លួន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;