សម្តេច ហ៊ុន សែន បង្ហោះ​ហ្វេសប៊ុកភ្លាមៗ ក្រោយ U19 កម្ពុជា ឈ្នះ U19 ថៃ​ ជាប្រវត្តិសាស្រ្ត

  • 2019-11-08 15:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះកម្ពុជា បាន​យកឈ្នះ ថៃ ក្នុងលទ្ធផល ២-១ ក្នុងវគ្គជម្រុះ AFC U19 Championship 2020 ពូលG ជុំទី៣ ដែលទើបបញ្ចប់អម្បាញ់នេះ។ ក្រោយ​ការប្រកួតនេះ ទំព័រហ្វេសប៊ុកសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះកោតសរសើរ​ដល់​ក្រុមយុវជនកម្ពុជា ចំពោះ​ជ័យជម្នះជាប្រវត្តិសាស្រ្តនេះ។

ហ្វេសប៊ុកសម្តេច ហ៊ុន សែន បាន​សរសេរយ៉ាងដូច្នេះថា៖

«សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19)កម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020»។

«អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»។

ឆ្លងកាត់៣ប្រកួតនេះ ម៉ាឡេស៊ី ឈរលេខ១ មាន ៩ពិន្ទុ, កម្ពុជា លេខ២ និងថៃ លេខ៣ មាន ៦ពិន្ទុដូចគ្នា ប្រ៊ុយណេ លេខ៤ មាន៣ពិន្ទុ និង​កោះម៉ារីអាណាខាងជើង លេខ៥ មាន០ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;