ដំណើរ​ការ​រៀបចំបុណ្យ​សមុទ្រ​ឆ្នាំ ២០១៩​សម្រេច​បាន​ជាង ៨០%ហើយ

  • 2019-11-15 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ដំណើរ​ការ​រៀប​ចំ​កិច្ច​ការងារ​នានា​សម្រេច​បាន​ប្រមាណ​ជាង ៨០%ហើយ។ ការ​លើក​ឡើង​នេះ ក្នុង​កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំពិធីបុណ្យសមុទ្រ ដែល​មាន​ការ​ចូលរួមពីអនុប្រធាន សមាជិកគណៈកម្មការ និង​មន្ត្រី​រាជ​ការ​ពាក់ព័ន្ធ។ កាល​ពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត។

លោក​រដ្ឋមន្ត្រីក៏​បាន​បញ្ជាក់​ថា ដំណើរ​ការ​រៀប​ចំ ៨០%នេះ​រួម​មាន​កិច្ច​ការ​តុបតែង​លម្អ​តាម​ទី​សា​ធារ​ណៈ សួនច្បារ ការ​ជួស​ជុល​ហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ ការបំពាក់និងបន្ថែមភ្លើងបំភ្លឺក្នុងទីក្រុង ការ​​រៀប​ចំវិថីម្ហូបអាហារ (Food Street) ការ​រៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេស​តាម​ព្រែកទឹកឈូ ឬ​ព្រែក​កំពង់​បាយ ភ្នំបូកគោ ស្រែអំបិល តំបន់កសិទេសចរណ៍ចម្ការម្រេច តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សហគមន៍ទេសចរណ៍មួយចំនួន ព្រម​ទាំង​គោល​ដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប​ផងដែរ។

តាមការ​រំពឹងទុករបស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ភ្ញៀវ​ដែល​នឹង​មក​ចូល​រួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យសមុទ្រនៅខេត្តកំពត លើកទី៨ ជុំទី២ នៅខេត្តកំពត ដែល​មាន​រយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាង​មុខ​នឹងមានចំនួនច្រើនកុះករជាងឆ្នាំកន្លងទៅ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;