គោលដៅទេសចរណ៍កម្ពុជាឆ្នាំ២០១៩ មានច្រើនជាង៥០០កន្លែង

  • 2019-11-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់ឆ្នាំ ២០១៩ នេះព្រះរាជណាចក្រកម្ពុជាមានគោលដៅទេសចរណ៍ទូទាំង២៥ រាជធានី-ខេត្ត មានចំនួនសរុបរហូតដល់ ៦០៨ កន្លែង។ ក្នុងនោះចែកចេញជា៣ប្រភេទ ១. រមណីដ្ឋាន ធម្មជាតិ កែច្នៃ ប្រវត្តិសាស្ត្រ វប្បធម៌ កសិ-ទេសចរណ៍មាន ២៧៩កន្លែង ២. សហគមន៍ទេចរណ៍ និងសហគមន៍អេកូទេសចរណ៍មាន ៧៩កន្លែង ៣. កន្លែងដែលមានសក្តានុពលផ្នែកធម្មជាតិ កែច្នៃ វប្បធម៌ ប្រវត្តិសាស្ត្រ វប្បធម៌-ប្រវត្តិសាស្ត្រ វត្តទេសចរណ៍ មាន ២៥០កន្លែង

ប្រាសាទកោះកេរ្តិ៍ខេត្តព្រះវិហារ
រមណីយដ្ឋានមាន ២៧៩កន្លែងបែងចែកចេញជា ៧ ក្នុងនោះរួមមាន៖ ***១.** រមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន **១០១កន្លែង*** **២.** រមណីយដ្ឋានទេសចរណ៍កែច្នៃមាន **២៧ន្លែង** **៣.** រមណីយដ្ឋានទេសចរណ៍ធម្មជាតិកែច្នៃមាន **២៣កន្លែង** **៤. រមណីយដ្ឋានទេចរណ៍វប្បធម៌មាន **១៩កន្លែង** **៥.** រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមាន **៥៨កន្លែង** **៦.** រមណីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រមាន **៣១កន្លែង** និង **៧.** រមណីយដ្ឋានបែប កសិ-ទេសចរណ៍មាន **២០កន្លែង**។*
ទិដ្ឋភាពមើលពីលើភ្នំប្រាសាទព្រះវិហារ

សហគមន៍មាន ៧៩កន្លែង បែងចែកចេញជា២៖ ១. សហគមន៍ទេសចរណ៍មាន ១៣កន្លែង និង ២. សហគមន៍អេកូទេសចរណ៍មាន ៦៦កន្លែង

ភ្ញៀវជាតិកំពុងលោតទឹកលេងនៅបឹងយក្សលោមខេត្តរតនគិរី

កន្លែងដែលមានសក្កានុពលទេសចរណ៍មានសរុប ២៥០កន្លែងក្នុងនោះមាន៖ បែបធម្មជាតិមាន ៨១កន្លែង កែច្នៃមាន ១៩កន្លែង វប្បធម៌មាន ២០កន្លែង ប្រវត្តិសាស្ត្រ ១៣កន្លែង វប្បធម៌ប្រវត្តិសាស្ត្រមាន ១៣កន្លែង និងវត្តទេចរណ៍មាន ១០៤វត្ត

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;