ខេត្ត​យូណាន​ប្រទេស​ចិន-កម្ពុជា ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​លើ​ទឹក​ប្រាក់ ១,៣ពាន់លាន​ដុល្លារ

  • 2019-11-19 02:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ជួបពិភាក្សាការងារជាមួយលោក ទូ ជាហោ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និង​ជា​លេខាធិការ​នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ខេត្តយូណាន កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

បន្ទាប់​ពី​ចប់​ជំនួប លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា នៅថ្ងៃទី១៩ ខែវិច្ឆិកា នឹង​មាន​ការ​ចុះ​ហត្ថលេខា​រវាង​វិនិយោគិន​មក​ពី​ខេត្ត​យូណានជាមួយវិនិយោគិននៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជា ១៣០០លានដុល្លារ។

លោក ទូ ជាហោ បានបញ្ជាក់ថា វិនិយោគិន​ពី​ខេត្ត​យូណាន​ដែល​មក​វិនិយោគិន​ជា​ច្រើន​បាន​ឃើញ​សក្តានុពល​នៅកម្ពុជាល្អៗ​ និង​មាន​ការ​ចំណាប់អារម្មណ៍ ផ្តោតទៅលើវិស័យឧស្សាហកម្ម កសិកម្ម គ្រឿងយន្តឧស្សាហកម្ម និងគ្រឿងយន្តកសិកម្ម រួមទាំងវិស័យផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់លោកលោក ទូ ជាហោ ដែល​បាន​មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា ដោយបាននាំមកនូវវិនិយោគិនជាច្រើនពីខេត្តយូណាន និង​មាន​ការ​បណ្តាក់​ទុនដ៏ច្រើន៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;