សម្ដេចតេជោ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

  • 2019-11-20 11:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីនៃរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមរំលែកព្រះមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​» ដែល​តម្កល់​នៅ​វត្ត​បទុម​វ​តី នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ព្រះសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងតម្កល់នៅវត្តបទុមវតី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥​​ ខែវិឆ្ឆិកា ឆ្នាំ២០១៩។ ពិធីបូជាព្រះសពនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹកនៅព្រះមេរុមុខវត្តបទុមវតី។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ​ប្រសូត​នៅ​ថ្ងៃ​ទី​០៨ ​ខែ​មករា​ ឆ្នាំ​១៩៤៣ ​នា​រាជធានី​ភ្នំពេញ ​ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង​ នៃ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ដែន​ដី ​និង​ឯកភាពជាតិ​ខ្មែរ ​ព្រះបរម​រតនកោដ្ឋ ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ និង​អ្នក​ម្នាង ​ផាត់ កាញ៉ុល នាដការី ​នៃ​របាំ​ព្រះរាជទ្រព្យ។

ព្រះអង្គបានយាងសោយទីវង្គតកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សានា វេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;