ក្រុមហ៊ុន​មួយ មាន​គម្រោង​កែ​ច្នៃ​សំរាម បម្លែង​ជា​ថាមពល​អគ្គិសនី​នៅ​ខេត្តព្រះសីហនុ

  • 2019-11-22 03:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក YANG HONG HAO ប្រធានក្រុមហ៊ុន LI YU HENG CAMBODIA CONTRUCTION Co., Ltd បាន​ចូលជួបពិភាក្សាជាមួយ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ពាក់​ព័ន្ធនិងការវិនិយោគកែ​ឆ្នៃ​សំរាម​ទៅ​ជា​អគ្គិសនី កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
លោក YANG HONG HAO ប្រធានក្រុមហ៊ុន បាន​មាន​ប្រសាសន៍ជំរាបជូនអភិបាលខេត្ត អំពី​គោល​បំណង​ធ្វើ​ការ​វិនិយោគ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ដល់​ខេត្តព្រះសីហនុ និង​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​លោក​មក​ធ្វើ​ការ​វិនិយោគ​កែ​ឆ្នៃ​សំរាម​ទៅ​ជា​អគ្គិសនី និង​វិនិយោគ​លើ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុនមានជំនាញ បច្ចេកវិទ្យា​ក្នុង​ការ​កែច្នៃសំរាម មក​ជាថាមពលអគ្គិសនី។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​ស្វាគមន៍​ក្រុមហ៊ុន​ដែល​មាន​បំណង​មក​ធ្វើការវិនិយោគអគ្គិសនី ដែលយកវត្ថុធាតុដើមចេញពីសំរាម ប្រសិន​បើ​សិក្សា​មាន​ផល​វិជ្ជមាន រដ្ឋបាលខេត្តនឹងស្វាគមន៍ចំពោះការវិនិយោគមួយនេះ និង​សន្យា​ជួយ​រក​ទីតាំង​បង្កើត​រោង​ចក្រ និង​ជួយសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងការសុំច្បាប់វិនិយោគនៅ CDC និង​ក្រសួង​បរិស្ថាន​ថែម​ទៀតផង។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកមានអ្នកវិនិ យោគបានចូលជួបពិភាក្សាគ្នា ក្នុង​គោល​បំណងវិនិយោគសំរាម ដោយកែឆ្នៃជាថាមពលអគ្គិសនី ក៍ប៉ុ​ន្តែ​មិន​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​ដែល​រដ្ឋបាល​ខេត្តចង់បាននោះទេ គឺគ្រាន់តែមកហើយ បាត់ស្ងាត់ទៅវិញ ប្រសិនបើក្រុមហ៊ុន​នេះ មាន​បំណង​មកវិនិយោគពិតប្រាកដ ត្រូវសិក្សាលម្អិត ហើយរដ្ឋាភិបាលខេត្តនឹងចូលរួមសហការ ដើម្បី​ដំណើរ​ការបង្កើតរោងចក្រ ឡដុតសំរាមទទួលបានផ្លែផ្កានាពេលខាងមុខ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;