អតីត​គ្រូ Spurs ចាក​ចេញ​ទាំង​អាល័យ​​បន្សល់​ទុក​សារ​មួយ​លើ​ក្ដារខៀន​​ខ្លួន​ធ្លាប់​​ធ្វើការ

  • 2019-11-22 04:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​គ្រូ Spurs ​លោក​ Mauricio Pochettino ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​កាល​ពី​ដើម​សប្ដាហ៍​នេះ ​ជំនួស​វិញ​ភ្លាមៗ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ Jose Mourinho ​ឲ្យ​ចូល​កាន់​តំណែង​បន្ត​ដឹក​នាំ​ក្រុម​រហស្សនាម​ មាន់​ខ្នាយ​មាស។

Pochettino កំពុងសរសេរលើក្តាខៀន
ការ​សម្រេច​ចិត្ត​របស់​ប្រធាន​ក្លឹប​ Spurs ​បាន​ធ្វើ​ឲ្យ​ជំនួយ​ការ Jesus Perez (អ្នក​ធ្លាប់​ធ្វើ​ការ​) ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ ​បាន​ថត​សកម្មភាព​ចំនួន ២ សន្លឹក​​ដែល​កំពុង​សរសេរ​លើ​ក្ដារខៀន​របស់​ Pochettino ធ្លាប់​ធ្វើការ​យ៉ាង​ខ្លី​ថា៖ **"អរគុណ​អ្នក​ទាំងអស់​គ្នា! ទោះ​ជា​យើង​មិន​អាច​​នឹង​និយាយ​ លា​គ្នា​! ​តែ​អ្នក​នឹង​ស្ថិត​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច!” ។** សារ​បង្ហាញ​ពី​ក្ដី​អាល័យ​របស់​លោក​ជាមួយ​នឹង​ក្លឹប​បែប​នេះ ​បាន​ធ្វើ​ឲ្យ​ល្បី​ពេញ​អ៊ិនធើណិត​ជា​ពិសេស​លើ Twitter ។
រូបថតជុំគ្នារវាង Jesus Perez និង Pochettino

បច្ចុប្បន្ន​តំណែង​ទំនេរ​របស់ Pochettino កំពុង​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ ​អាច​នឹង​ទៅ​ក្លឹប​ធំ​មួយ​នៅ​អាល្លឺម៉ង់​គឺ Bayern Munich ដែល​កៅអី​នេះ​កំពុង​ទំនេរ​ដូច​គ្នា (អ្នក​ដឹក​ក្រុម Bayernបណ្ដោះអាសន្ន​ជា​ គ្រូ​ជំនួយ​ប៉ុណ្ណោះ)។ ចំណែក​ស្នាដៃ​ដែល​ Pochettino ធ្លាប់​បាន​សាង​នៅ Spurs រយៈពេល ៥ ឆ្នាំកន្លងមកនេះមាន​ដូច​ជា ឈ្នះពាន​មិត្តភាព​ Audi Cup ម្ដងនៅឆ្នាំ ២០១៨ បាន​ជួយ​ឲ្យ​ក្លឹប​នៃ​ទីក្រុង​ឡុងដុង​នេះ​ ឈរ​ជើង​នៅ Top 4 គ្រប់​រដូវ​កាល ដែល​លោក​ដឹកនាំ​។ លើស​ពី​នេះ​ទៅ​ទៀត​ លោក​ក៏​បាន​ជួយ​ឲ្យ​ក្រុម​លោក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​ UEFA Champions League កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​ កន្លង​ទៅ ប៉ុន្តែក្នុង​រដូវ​កាល​ ២០១៩/២០​ នេះ​ដែរ​ Spurs ធ្វើមិនបានល្អ​នៅ​ដើម​រដូវ​កាល​នេះ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៤ និង​មាន ១៤​ពិន្ទុ៕

ប្រភព៖ foxsports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;