ជយោ! ​កែ ឡេង ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ មេដាយ​មាស​ពិភពលោកហើយ​

  • 2019-11-22 04:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វីរ​កីឡា​ការិនី​ កែ​ ឡេង​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ពី​ឈ្នះ​កីឡា​ការិនី​មីយ៉ាន់ម៉ា ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​មុន​នេះ។

កែ ឡេង ជា​ស្ដេច​ប៉េតង់​ពិភព​លោក​ទៅ​ហើយ ដែល​គ្រប់​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​អ្នក​ស្រី។ ​ជាក់​ស្ដែង ​តាំង​ពី​វគ្គ​ដំបូង​មក ​កែ ឡែង តែងតែ​ឈរ​នៅ​លើ​គេ​ជា​និច្ច ជាមួយ​ការ​វាយ​ច្បាស់​ៗ ​កម្រ​ខុស​ខ្លាំង​ណាស់។ ​រហូត​ដល់​ពេល​នេះ ​អ្នក​ស្រី​បាន​យក​ឈ្នះ​អ្នក​ខ្លាំង​មីយ៉ាន់ម៉ា ​ថែម​ទៀត ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ជើងឯក​ពិភពលោក​យុវជន​ និង​ស្ត្រី​ លើក​ទី១៧​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​ប្រកួត​បាន​រយៈពេល​៣ថ្ងៃ​មក​ហើយ​ នឹង​ត្រូវ​បិទ​បញ្ចប់​ស្អែក​នេះ៕​

អត្ថបទ៖ ប្រុស យុទ្ធ

;