ប្រទេស​ចូលរួម​ប្រកួត​ប៉េតង់​ប៉ុន្មាន​ថ្ងៃ​នេះ​ ថា​កម្ពុជា​រៀបចំ​បាន​ល្អ​ជា​ងការ​ប្រកួត​ណាៗ​

  • 2019-11-24 08:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គលេខាធិការ​សហព័ន្ធ​ប៉េតង់​កម្ពុជា​ ថា​គណៈប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ រួម​និង​ប្រធាន​សហព័ន្ធ​ប៉េតង់​ពិភពលោក ​សរសើរ​កម្ពុជា​រៀបចំ​ការ​ប្រកួត​ និង​ទទួល​ភ្ញៀវ​បាន​ល្អ​​រយៈពេល​អំឡុង​ប៉ុន្មាន​ថ្ងៃ​នេះ។​

រូបភាពសហព័ន្ធប៉េតង់

ឯកឧត្តម​ សុខ​ សប្បាយណា ​អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ខិតខំ​គ្រប់​ផ្នែក​ទាំង​អស់គ្នា​ មិន​ថា​មន្ត្រី​សហព័ន្ធ​ លោក​គ្រូ​ អ្នក​គ្រូ​ក៏​ដូច​ជា​យុវជន​ស្ម័គ្រចិត្ត​នោះ​ទេ​គឺ​ម្នាក់​ៗ​បំពេញ​តួនាទី​យ៉ាង​ល្អ។​ ខណៈ​តាម​រយៈ​ការ​ខំប្រឹង​នេះ ក្នុង​នាមឯកឧត្ដម​ជា​ថ្នាក់​ដឹកនាំ​សហព័ន្ធ​រូប​ដែរ​នេះ​គឺ​សប្បាយ​រីករាយ​ និង​មាន​មោទនភាព​ជា​ខ្លាំង​ ដោយ​បាន​ទទួល​ការ​សរសើរ​ពី​ប្រធាន​សហព័ន្ធ​ប៉េតង់​ពិភពលោក​ថា​ កម្ពុជា​ពិត​ជា​រៀបចំ​ការ​ប្រកួត​បាន​ល្អ​មែន។​ នៅ​ពេល​ខាង​មុខ​ទៀត​ឯកឧត្ដម​ថា​អាច​នឹង​មាន​ឱកាស​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ផ្សេង​ទៀត​ តាម​រយៈ​លទ្ធផល​ល្អ​នេះ។​

ការប្រកួតកន្លងទៅ

ម្សិលមិញ​នេះ​ដែរ​ អ្នក​ស្រី​ កែ​ ឡេង​ ក៏​បាន​លើក​ឡើង​ស្រដៀង​ឯកឧត្ដម​ សប្បាយណា​ ដែរ​ថា​កីឡាករ​ កីឡា​ការិនី​ដែល​មក​ចូលរួម​ប្រកួត​នៅ​លើក​នេះ​គឺ​សប្បាយ​ និង​ពេញ​ចិត្ត​តែ​ម្ដង​ ហើយ​ថែម​សរសើរ​ថា​ល្អ​ជាង​ការ​ប្រកួត​ណាៗ​ទាំង​អស់។​

ទិដ្ឋភាពបំពាក់មេដាយ

បញ្ជាក់​ដែរ​ថា​ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប៉េតង់​ពិភពលោក​យុវជន​ និង​ស្ត្រី​លើក​ទី១៧​ ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​ ២៣​ ខែ​វិច្ឆិកា​ ២០១៩​ ដែល​មាន​ប្រទេស​ចូលរួម​រហូត​៤៩​ប្រទេស​រួម​ទាំង​កម្ពុជា។​ សរុប​ស្មើ​និង​ ៤៤៩​នាក់​ ក្នុង​នោះ​មាន​យុវជន​៣០​ក្រុម​ និង​ស្ត្រី​៥០ក្រុម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;