ចៀវៃបង្អួតសម្រស់ស្អាតឥតខ្ចោះក្នុងវ័យ៤៣ឆ្នាំ តែពេលអត់ផាត់មុខខុសគ្នាស្រឡះ
- 2019-11-28 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃបង្អួតសម្រស់ស្អាតឥតខ្ចោះក្នុងវ័យ៤៣ឆ្នាំ តែពេលអត់ផាត់មុខខុសគ្នាស្រឡះ
ចន្លោះមិនឃើញ
ខណៈពេលតុបតែងខ្លួនឲ្យម៉ត់ចត់ តារាសម្ដែងស្រីជួរមុខតៃវ៉ាន់ Ruby Lin មើលទៅនៅតែខ្ញង់នោះ នៅពេលគ្មានជំនួយពីការផាត់មុខទេ នាងមើលទៅស្លេកស្លាំងខ្លាំង។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះតារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin បានបង្ហាញមុខក្នុងកម្មវិធីមហោស្រពភាពយន្ត Golden Rooster ក្នុងឋានៈជាភ្ញៀវកិត្តិយស។ បង្ហាញមុខនៅទីនេះ អ្នកម្ដាយកូនមួយជ្រើសយករ៉ូបវែងសិចស៊ី ពណ៌ខ្មៅរឹបរាងមកស្លៀក ដោយបង្អួតបានរាងនៅតែស្រឡូនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់សាច់ចាំមិនចេះចាស់របស់ស្រីស្អាតវ័យ៤៣ឆ្នាំ ក៏ទទួលបានការសរសើរមិនតិចដែរ។
យ៉ាងណាក្ដី មនុស្សជាច្រើនបានឲ្យដឹងថា កម្រងរូបនេះគឺត្រូវបានឆ្លងកាត់ការកាត់ត ក៏ដូចជាផាត់មុខយ៉ាងម៉ត់ចត់ ត្បិតមុននោះតែប៉ុន្មានថ្ងៃ នៅពេលចូលលេងក្នុងកម្មវិធីមួយ ដែលចៀវៃមិនបានផាត់មុខនោះ មុខរបស់តារារូបនេះមើលទៅស្លេកស្លាំង និងបង្ហាញស្នាមជ្រួញច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់តួរឿង ព្រះនាងយេយេបានវាយបកវិញថា អាយុ៤៣ឆ្នាំ បានសម្រស់ប៉ុននេះគឺចាត់ទុកថាស្អាតហើយ មិនចាស់ជាងអាយុនោះឡើយ៕
ចុចអានបន្ត៖ កុមារី សរពេជ្ញ ម៉ានីកា តូចតែខ្លួន តែកំពុងល្បីខ្លាំង ឯបទពិសោធន៍សម្ដែងក៏ជោកជាំមិននឹកស្មាន