សម្តេច ហ៊ុន សែន បញ្ជាក់រឿងលុបចោលការចូលរួមកម្មវិធីមួយចំនួន
- 2019-11-28 09:06:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន បញ្ជាក់រឿងលុបចោលការចូលរួមកម្មវិធីមួយចំនួន
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា ដោយស្ថិតក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់នៃជំងឺម្តាយក្មេកសម្តេច សម្តេចនឹងបន្តលុបចោលការចូលរួមកម្មវិធីមួយចំនួនសម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយដោយប្រគល់ជូនឧបនាយករដ្ឋមន្រ្តីមួយចំនួនចូលរួមជំនួស ព្រោះកម្មវិធីនេះអាចលើកពេលរង់ចាំវត្តមានរបស់សម្តេចបានឡើយ។
សម្តេចនាយករដ្ឋមន្រ្តីបានសរសេររៀបរាប់ថា៖
«បើទោះជាខ្ញុំមិនបានបង្ហាញមុខជាសាធារណះនៅក្នុងការប្រជុំទាំងនៅក្រៅប្រទេសនិងកម្មវិធីនានានៅក្នុងប្រទេសក៏ដោយ ក៏ខ្ញុំនៅតែបន្តដោះស្រាយការងារជាការពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយបើទោះបីខ្ញុំអត់ងងុយនិងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៍ដោយ»។
«ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅទៀតព្រោះពុំមានពេលផ្សេងទៀតដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ»។
«ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយោគយល់ដល់ការលំបាករបស់ខ្ញុំនិងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៍លំបាកនេះ។ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំដោយមិនបានលានោះឡើយ»៕