គម្រោងទស្សនាទាន "សាលាស្អាត" រកឃើញ​ម្ចាស់ពាន​សាលា​ស្អាត​ទាំង ៣ ហើយ!

  • 2019-11-30 03:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយឆ្លងកាត់រយៈពេល​ពេញ​១ខែ នៅ​ទីបំផុត ផែនការ​ "សាលាស្អាត" បានរកឃើញ​ម្ចាស់​ជយលាភី​ទាំង​ ៣ ហើយ ដែល​មាន​ដូចខាងក្រោម៖

  • គម្រោង​ផែនការ​ដែល​លេចធ្លោ​ជាង​គេ​ប្រចាំ​ឆ្នាំ បានទៅ​ វិទ្យាល័យព្រះស៊ីសុវត្ថិ
ឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់​ពានគម្រោង​ផែនការ​ដែល​លេចធ្លោ​ជាង​គេ​ប្រចាំ​ឆ្នាំ ​ដល់​តំណាង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ
- **គម្រោង​ផែនការ​ដែល​មាន​និរន្តភាព បាន​ទៅ​​ វិទ្យាល័យទួលទំពូង**
ឯកឧត្តម ជួប ប៉ារីស អគ្គលេខាធិការរង ក្រសួង​បរិស្ថាន ប្រគល់​ពាន​គម្រោង​ផែនការ​ដែល​មាន​និរន្តភាព ដល់​តំណាង​វិទ្យាល័យ​ទួលទំពូង
  • គម្រោងផែនការ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែក​ពីគេ បានទៅវិទ្យាល័យវេសឡាញន៍ (សាខាសន្ធរម៉ុក)
លោក ជី សិលា CEO ក្រុមហ៊ុន Sabay និងជា​សហស្ថាបនិក​គម្រោង​ស្អាត ប្រគល់​ពាន​ម្រោងផែនការ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែក​ពីគេ ដល់​តំណាង​វិទ្យាល័យ​វេសឡាញន៍ សន្ធរម៉ុក

ការប្រកាស​លទ្ធផល ត្រូវ​បាន​ធ្វើឡើង​ក្នុង​​ពិធី​បិទ​យុទ្ធនាការ​ ភ្នំពេញស្អាត ឆ្នាំ២០១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ម្សិលមិញនេះ នៅផ្សារទំនើប​អ៊ីអនម៉លសែនសុខស៊ីធី ដែល​មាន​ការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងឯកឧត្តម ជួប ប៉ារីស អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចេរភាព ក្រសួង​បរិស្ថាន។

សូមបញ្ជាក់ថា គណៈកម្មការវាយតម្លៃ​ ដាក់ពិន្ទុ​ជ្រើសរើស​សាលា​ជ័យលាភី មានចំនួន ៣រូប គឺលោកស្រី ជា សុផល្លា លោក ដិន សុមេធារិទ្ធ និង លោកហួត រិទ្ធី។ គណៈកម្មការ​ទាំង ៣រូប បាន​វាយ​តម្លៃ​សាលា​ចំនួន ១៧ មុនជ្រើសយកបេក្ខភាព សាលា​ចំនួន ៧ ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និងចុងក្រោយ គឺ​ជ្រើសយកសាលា​ទាំង ៣ខាងលើ ឲ្យ​ក្លាយ​ជា​ម្ចាស់​ជ័យលាភី។

គួរំលឹកផងដែរថា ឆ្នាំនេះជាឆ្នាំទី៣ នៃគម្រោងភ្នំពេញស្អាត ហើយជារៀងរាល់ឆ្នាំរមែងយកខែវិច្ឆិកា ធ្វើជាយុទ្ធនាការស្អាត។ ឆ្នាំនេះគម្រោងបានផ្ដោតលើការប្រកួតប្រជែងក្នុងការរៀបចំផែនការសាលាស្អាត៕

សូមទស្សនា​ទិដ្ឋភាព​មួយចំនួន នៃ​ពិធី​បិទ​យុទ្ធនាការ​ភ្នំពេញស្អាត​ ឆ្នាំ២០១៩ ដូចខាងក្រោម៖

សហស្ថាបនិក​ទាំង ៥រូប នៃ​គម្រោងស្អាត
ឯកឧត្ដមសុខ សប្បាយណា
លោកស្រី ជា សុផល្លា សហស្ថាបនិក​គម្រោងស្អាត
លោក ជី សិលា សហស្ថាបនិក​គម្រោងស្អាត
អត្ថបទថ្មី
;