ប្រធាន​តេក្វាន់ដូ​ ITF​ ពេញ​ចិត្ត​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​សរសើរ​សមត្ថភាព​កុមារតូចៗ​

  • 2019-12-01 09:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​ថ្នាក់​ជាតិ​២០១៩​នេះ​ ដែល​ទើប​តែ​បញ្ចប់​ថ្ងៃ​មិញ​ព្រោះ​សមត្ថភាព​ចាញ់​ឈ្នះ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​ ខណៈ​មាន​កុមារតូចៗ​បង្ហាញ​សមត្ថភាព​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាន​យ៉ាង​ល្អ។​

សកម្មភាពប្រកួតថ្ងៃមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​ រួម​និង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​មិញ​ សង្កេត​ឃើញ​ថា​ក្រុម​កីឡាករ​ កីឡា​ការិនី​ ITF​ មាន​សមត្ថភាព​ប្រកួត​ប្រជែង​គ្នា​ល្អ​ ប្រហាក់ប្រហែល​គ្នា​ ចាញ់​ឈ្នះ​លើស​គ្នា​បន្តិចបន្តួច​នោះ​ទេ។​

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា​ មិន​ថា​អ្នក​ដែល​ចាញ់​ ឬ​ឈ្នះ​នោះ​ទេ​ម្នាក់ៗ​ត្រូវ​ពង្រឹង​សមត្ថភាព​បង្កើន​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ត​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ឈាន​ទៅ​រក​ជ័យជម្នះ​លើ​ការ​ប្រកួត​ក្រោយៗ​ទៀត។​ រឹតតែ​មិន​អាច​ភ្លេច​ទៀត​នោះ​គឺ​កម្មវិធី​ធំៗ​នៅ​ពេល​ខាង​មុខ​ដូច​ជា​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ និង​ការ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ជា​ដើម។​

ពិធីបិទការប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​រយៈពេល​៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៨​ វិច្ឆិកា​ ដល់​ទី១​ ខែ​ធ្នូ​ ២០១៩​ នៅ​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;