កំពូល​អ្នក​មាន​ជាង​គេ​នៅ​​ប្រទេស​​ថៃ មាន​លុយ​ប៉ុន្មាន? ហើយ​ប្រភព​ចំណូល​បាន​ពីណា?

  • 2019-12-05 01:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន Forbes ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​និង​បុគ្គល​ដែល​មាន​ដាច់​គេ​នៅ​ក្នុង​ប្រទេស​ថៃ (គិត​ត្រឹម​ឆ្នាំ​២០១៩) មាន​ដូច​ខាង​ក្រោម៖

១. បង​ប្អូន​ត្រកូល Chearavanont

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Charoen Pokphand Group

  • ទ្រព្យ​សម្បត្តិ៖ ២,១៩​​ម៉ឺន​លាន​ដុល្លារ

២. ក្រុម​គ្រួសារ​ត្រកូល Chirathivat

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Central Group

  • ទ្រព្យ​សម្បត្តិ៖ ២,១​​ម៉ឺន​​លាន​ដុល្លារ

៣. លោក Chalermyawittaya (អាយុ ៦៨​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​ភេសជ្ជៈ Red Bull

  • ទ្រព្យ​សម្បត្តិ៖ ១,៤៩​ម៉ឺន​លាន​ដុល្លារ

៤. លោក Charoen Siriwatthanaphakdi (អាយុ ៧៥​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន ThaiBev, អចលនទ្រព្យ

  • ទ្រព្យ​សម្បត្តិ៖ ១,៦៦​ម៉ឺន​លាន​ដុល្លារ

៥. លោក Sararat Rattanawadee (អាយុ ៥៣​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Gulf Energy Development

  • ទ្រព្យ​សម្បត្តិ៖ ៥,២​ពាន់​លាន​ដុល្លារ

៦. លោក Aiwat Siwattanaprapa (អាយុ ៣៣​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន King Power

  • ទ្រព្យ​សម្បត្តិ៖ ៤,៧​ពាន់​លាន​ដុល្លារ

៧. លោក Prasert Prasatthong, MD (អាយុ ៨៦​ឆ្នាំ)

  • ប្រភព​ចំណូល៖ សេវាកម្ម​ថ្នាំ​ពេទ្យ Bangkok Dusit

  • ទ្រព្យ​សម្បត្តិ៖ ៣,៤​ពាន់​លាន​ដុល្លារ

៨. ក្រុម​គ្រួសារ​ត្រកូល Osathanugrah

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Osotspa

  • ទ្រព្យ​សម្បត្តិ៖ ៣​ពាន់​លាន​ដុល្លារ

៩. លោក Wan Chai Chai Wan (អាយុ ៨៧​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង Thai Life Insurance

  • ទ្រព្យ​សម្បត្តិ៖ ២,៨៥​ពាន់​លាន​ដុល្លារ

១០. លោក Sompoch Ahunai (អាយុ ៥១​ឆ្នាំ)

  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Pure Energy

  • ទ្រព្យ​សម្បត្តិ៖ ២,៨៣​ពាន់​លាន​ដុល្លារ

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;