កម្ពុជា ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ ឆ្នាំ២០២០

  • 2019-12-05 03:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានដឹកនាំកិច្ចប្រជុំ ក្រុម​ការងារ​អន្តរ​ក្រសួង​ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស រួមទាំងាំងមន្ត្រីក្រសួង ស្ថាប័ន​ដែលពាក់ព័ន្ធ។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប ​ជាវេទិកាសន្ទនាដែលមានគោលដៅ​ជំរុញ​ និងលើក​ស្ទួយកិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែល​ឈរលើគោលការណ៍ស្មើភាព​គ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយ​លេខាធិ​ការ​ដ្ឋាន​អាស៊ាន និង សហភាពអឺរ៉ុប។

នេះ​គឺ​ជា​លើក​ទី​១​ហើយ តាំង​ពី​ឆ្នាំ ១៩៩៦​មក​ ដែល​កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​រៀបដែលរៀបចំធ្វើ២ឆ្នាំម្តង​។

កិច្ច​ប្រជុំ​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ជំនួប​ពិភាក្សា​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​សកលលោក​ទាំង​មូល រួម​មាន​ទាំង​បញ្ហា​នយោបាយ ការ​ទូត ការ​អភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការ​លើក​កម្ពស់​សមភាព​ស្រ្តី និង​កុមារី ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺរុប សន្តិសុខ ការ​ទប់​ស្កាត់​ភេរវកម្ម ជន​អន្តោ​ប្រវេសន៍ សេដ្ឋកិច្ច​ ការ​វិនិយោគ ទេសចរណ៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​ដើម​។

ប្រមុខ​ដឹកនាំរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​មោទនភាព​ក្នុង​ការ​ទទួល​រៀប​ចំ​ជំនួប​អាស៊ី​អឺរុប​លើក​ទី ១៣​នៅ​ពេល​ខាង​មុខ​។ ឆ្លៀត​ឱកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ី​អឺរុប​លើក​ទី​១២ សម្តេចតេជោ ​ហ៊ុន សែន កបាន​អញ្ចើញ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត ឲ្យ​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​អាស៊ី​អឺរុប​លើក​ទី១២ បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ព្រុច​សែល ប្រទេស​បែល​ហ្ស៊ិក ក្រោម​ការ​រៀប​ចំ​ ​ដោយ​សហភាព​អឺរុប និង​មាន​លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរុប Donald Tusk ជា​ប្រធាន​។ កិច្ច​ប្រជុំ បាន​ចាបបានចាប់ផ្តើមពីថ្ងៃទី១៨-១៩ ខែ​តុលា ឆ្នាំ២០១៨​។ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ រដ្ឋាភិបាល និង​តំណាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរុប​ចំនួន ៥១ និង​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​»​៕

អត្ថបទ៖ កុសល

;