ក្រុម​ប៉េតង់​នារី​កម្ពុជា​បង្កើត​មោទកភាព​ជា​ថ្មី​ទៀត​ហើយ! ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ ២០១៩​ មិញ​នេះ​

  • 2019-12-05 06:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប៉េតង់​នារី​ ៣ទល់​ ៣​ របស់​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ប្រទេស​ម៉ាឡេស៊ី​ មិញ​នេះ​ដោយ​លទ្ធផល​ ១៣-៤​ ទទួល​បាន​មេដាយ​មាស​១គ្រឿង​ទៀត​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ នៅ​ឯ​ប្រទេស​ហ្វីលីពីន។​ សម្រាប់​ក្រុម​នារី​កម្ពុជា​លើ​វិញ្ញាសា​ ៣ទល់​៣នេះ​ រួម​មាន​កីឡា​ការិនី​ ស្រ៊ាង​ សុរ៉ាឃីម​ ឌួង​ ឌីណា​ និង​កីឡា​ការិនី​ អ៊ុន​ យ៉ារី។​ នេះ​ជា​មេដាយ​មាស​ទី២​ហើយ​សម្រាប់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍​នេះ​ ខណៈ​មេដាយ​មាស​ទី១​បាន​លើ​ប្រភេទ​កីឡា​ល្បុក្កតោ​(Arnis)៕​

រូបភាពរបស់ BTV
រូបភាព PP 2023

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;