សម្តេច ស ខេង ឆ្លើយ​តប​សហភាព​អឺរ៉ុប​ទាក់​ទង​នឹង​ស្ថាន​ភាព​នៅ​កម្ពុជា

  • 2019-12-06 01:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រាប់[ខ្លីៗ] ថាក្រសួងមហាផ្ទៃបានធ្វើរបាយការណ៍ឆ្លើយតបដាក់ទៅសហភាពអឺរ៉ុបទាក់ទងទៅនិងស្ថានភាព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា។ ហើយរបាយការណ៍នេះ ក្រសួង​មហាផ្ទៃ​បាន​បញ្ជូនដាក់ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួចហើយ ដើម្បី​រៀបចំ​បបញ្ជូន​ដាក់​ទៅសហភាពអឺរ៉ុបយ៉ាងយូរត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

ការថ្លែងបញ្ជាក់នេះ បាន​ធ្វើ​ឡើង​នៅ​ក្រៅ​កម្មវិធី​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការ​រៀបចំ​ផែនការ​សកម្ម​ភាព និងថវិកាឆ្នាំ២០២០ នៃ​គណៈកម្មាធិការជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា “របាយការណ៍របស់ក្រសួងមហាផ្ទៃ គឺ​យើង​បានបង្ហាញការពិតទាំងអស់ហើយ ពីព្រោះយើងមិនអាចភូតគេបានទេ អ្វី​ដែល​ជា​ការ​ពិត​យើង​និយាយ​ការ​ពិត។ ដូចជាបានបញ្ជាក់អស់ហើយ គាត់លើកឡើងថា មានជាង ១០០ករណី ប៉ុន្តែ​អា​ហ្នឹង​គាត់​ថា ប៉ុន្តែ​ការពិតបើសិនជាយើងពង្រឹងភាពជជាដៃគូរជាមួយគ្នា គឺគាត់ជូនព័ត៍មានមកថា ឥឡូវ​នៅ​កន្លែងនេះ មានការរំលោភអញ្ចេះមួយអញ្ចេះពីរ ឧទាហរណ៍ យើងដឹងយើងអត់ទុចោលទេ យើងនឹងដោះស្រាយភ្លាម ប៉ុន្តែយើងរកវាអត់ឃើញ”។

ទាក់ទងរបាយការណ៍ដាក់ទៅសហភាពអឺរ៉ុប សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួង​មហាផ្ទៃ​នឹងឆ្លើយតបទៅសហភាពអឺរ៉ុប ប៉ុន្តែតាមពេលវេលាយ៉ាងយូរថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ តែ​ក្រសួង​មហាផ្ទៃបបានបញ្ជូនទៅក្រសួងកការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហើយ ប៉ុន្តែ​ក្រសួង​នានាដែលពាក់ព័ន្ធប្រហែលជាបានបញ្ជូនទៅក្រសួងការបរទេសដើម្បីវេចខ្ចប់។ ហើយ​រាបាយការណ៍​ដែលក្រសួងមហាផ្ទៃដាក់ទៅគឺជាការពិត មិនអាចភូតគេបានទេ អ្វី​ដែល​ជា​ការ​ពិត​យើង​និយាយការពិត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;