មិនធម្មតា! គ្រូ​វៀតណាម ទទួលបាន​​សារផ្ទាល់​ពី​នាយករដ្ឋមន្រ្តី ក្រោយ​ឈ្នះ​កម្ពុជា

  • 2019-12-09 08:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីប្រកួតឈ្នះ U22 កម្ពុជា ក្នុងលទ្ធផល ៤-០ នៅស៊ីហ្គេម​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក Park Hang Seo គ្រូ U22 វៀតណាម បាន​ទម្លាយ​ឱ្យដឹងថា លោកទទួលបាន​សារអបអរសាទរដោយផ្ទាល់​ពីនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក។

លោក​បាន​លាតត្រដាង​ក្នុងសន្និសីទកាសែត​មួយយ៉ាងដូច្នេះថា៖ «ខ្ញុំទើបតែទទួលបាន​សារមួយ​ពី​នាយករដ្ឋមន្រ្តី ង្វៀន សួនហ៊្វុក។ លោកនាយករដ្ឋមន្រ្តី បាន​លើកទឹកចិត្តខ្ញុំ ព្រមទាំង​កីឡាករ។ លោក​និយាយថា ប្រជាជន​វៀតណាម​ទាំងមូល តែងតែនៅពីក្រោយក្រុម។ យើង​នឹង​ព្យាយាម​ឱ្យ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម២០១៩ ទាល់តែបាន»។

គ្រូ​សញ្ជាតិ​កូរ៉េ​រូបនេះ បន្ថែម​ថា លោក​ស្រឡាញ់​វៀតណាម និង​សប្បាយចិត្ត​ចំពោះការគាំទ្រ ហើយលោកមាន​អារម្មណ៍​ថា នឹង​ទទួលជ័យជម្នះនូវការប្រកួតស៊ីហ្គេម​ដ៏មានអត្ថន័យយ៉ាងពិសេសនេះ។

វៀតណាម នឹង​ប្រកួតវគ្គផ្តាច់ព្រ័ត្រ​ដណ្តើមមេដាយមាស​ទល់នឹងឥណ្ឌូណេស៊ី នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៩ស្អែកនេះ៕

ប្រភព៖ thethaovanhoa.vn

ប្រែសម្រួល៖ សំភី

អត្ថបទថ្មី
;