មហាអស្ចារ្យ! កម្ពុជា បំបែកកំណត់ត្រាមេដាយមាសនៅស៊ីហ្គេមហើយ
- 2019-12-09 08:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាអស្ចារ្យ! កម្ពុជា បំបែកកំណត់ត្រាមេដាយមាសនៅស៊ីហ្គេមហើយ
ចន្លោះមិនឃើញ
កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មី ឈ្នះមេដាយមាសបាន៤គ្រឿងហើយ ក្នុងឆ្នាំ២០១៩នេះ លើសឆ្នាំ២០១៧កន្លងទៅ ដែលកម្ពុជាឈ្នះមេដាយមាសត្រឹមតែ៣គ្រឿងប៉ុណ្ណោះ។
ចេសា ខាន់ បានយកមេដាយមាសទី៤ឱ្យកម្ពុជានៅមុននេះបន្តិច លើវិញ្ញាសាជឺជីតស៊ូ(Jiu-Jitsu) ក្រោយពីយកឈ្នះលើម្ចាស់ផ្ទះហ្វីលីពីន។ ខណៈដែលវគ្គកន្លងមក ស្រីស្រស់សម្រស់បានរូបនេះ ផ្ដួលដៃគូដោយមិនចាំបាច់ប្រកួតដល់នាទីនោះទេ។
ចេសា ជាកីឡាការិនីកម្ពុជាដែលឈ្នះមេដាយកម្រិតអាស៊ី ពិភពលោក អស់ហើយលើកីឡាជឺជីតស៊ូ(Jiu-Jitsu) នេះ។ នាងអាចនិយាយបានថាមានសមត្ថភាពកម្ររកបានណាស់និងជាគ្រាប់ពេជ្ររបស់កម្ពុជា ឱ្យច្បាស់ក្រឡែតតែម្ដង។
គិតមកត្រឹមពេលនេះកម្ពុជា បានមេដាយ៣០គ្រឿងជាងហើយ ខណៈដែលនៅសល់ប្រភេទកីឡាផ្សេងៗទៀត ដែលនឹងត្រូវប្រកួតយកមេដាយបន្ដទៀត។ វាជាជំហានល្អមួយសម្រាប់កម្ពុជា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនេះនៅឆ្នាំ២០២៣ខាងមុខ៕