មកស្គាល់មុខតារា​ស្រី​ចិន​ដែល​ទើប​យក​ប្ដី អាយុ​ជាង៤០ ជិត​ចូល​៥០ឆ្នាំ

  • 2019-12-12 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិល្បការិនី​ជា​ច្រើន បាន​ឲ្យ​ឥទ្ធិភាព​លើ​អាជីព​របស់​ខ្លួន​ជាធំ ដោយ​រឿង​​ប្ដី​សី​ពួក​គេ​មិន​បាន​គិត​ឡើយ រហូត​ដល់​អ្នក​ខ្លះ​អាយុ​ជិត​ហាសិប​ឆ្នាំ​ទើប ស្រវា​រឿង​គ្រួសារ។

១. Ruby Lin

ល្បី​ឈ្មោះ​តាំង​ពី​អាយុ​ម្ភៃ​ស្ដើង​ពេល​សម្ដែង​រឿង ព្រះនាងយេយេ តារា​សម្ដែង​ស្រី​ Ruby Lin បាន​ក្លាយ​ជា​តារា​លំដាប់ A ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ជាប់​គ្នា។ រឿង​មនោសញ្ចេតនា​របស់​នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន តែ​នៅ​ពេល​នោះ នៅ​ពេល​ដែល​មាន​អាយុ​ក្រៅ​សែ​ទៅ​ហើយ គេ​នៅ​តែ​មិន​ឃើញ​នាង​មាន​មិត្ត​ប្រុស​នឹង​គេ។ ឆ្នាំ​២០១៦ នៅ​ពេល​មាន​វ័យ​ជាង​៤០​ហើយ​នោះ តើ​ចៀវៃ ព្រម​ចូល​រោង​ការ​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស Wallace Huo នៅ​កោះ​បាលី។

២. Shu Qi

ខុស​គ្នា​នឹង Ruby Lin, Shu Qi មុន​ពេល​ចូល​រោង​ការ ធ្លាប់​មាន​ព័ត៌មាន​ស្នេហា​ច្រើន​ចុះ​ពី​នាង តែ​សុទ្ធ​តែ​មិន​អាច​ឈាន​ដល់​មង្គលការ​ទាំង​អស់។ ចុង​ឆ្នាំ​២០១៦ នាង​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រកាស​ថា ខ្លួន​នឹង​យក​តារា​សម្ដែង​ប្រុស Stephen Fung ធ្វើ​ជា​ឧត្តម​ស្វាមី នៅ​វ័យ​៤០​ឆ្នាំ។ មុន​នោះ​ដែរ នាង​ធ្លាប់​និយាយ​ថា​ខ្លួន​មិន​ដាក់​សម្ពាធខ្លួន​ឯង​រឿង​ប្ដី​សី​នោះ​ទេ។

៣. Lin Chi Ling

មុន​នេះ​បន្តិច កំពូល​តារា​ម៉ូដែល និង​សម្ដែង​ស្រី Lin Chi Ling បាន​លាភាព​នៅ​លីវ​របស់​ខ្លួន​ហើយ នៅ​វ័យ​៤៥​ឆ្នាំ ដោយ​រៀបការ​នឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជប៉ុន Akira។ តាម​នោះ​ដែរ ប្ដី​របស់​អតីត​មិត្ត​ស្រី តាវ មិញស៊ឺ​ មាន​អាយុ​តិច​ជាង​នាង​៧​ឆ្នាំ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ប្រញាប់​ចូល​រោង​ការ​នោះ​គឺ អាយុ​របស់​ឪពុក​ម្ដាយ​ខាង​ស្រី​ជ្រេ​ខ្លាំង​ណាស់​ហើយ៕

ចុចអានបន្ត៖ ជា​សេដ្ឋីនី​រាប់​ពាន់​លាន​ដុល្លារ តែ​ឃើញរបប​អាហារ​របស់ Yang Mi អ្នក​ណា​ក៏​ខ្លោច​ចិត្ត

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;