នាយករដ្ឋមន្រ្តីវៀតណាម ដាក់ពាក្យមួយម៉ាត់ទៅកាន់គ្រូដែលបានកាតក្រហមនៅស៊ីហ្គេម
- 2019-12-12 05:55:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីវៀតណាម ដាក់ពាក្យមួយម៉ាត់ទៅកាន់គ្រូដែលបានកាតក្រហមនៅស៊ីហ្គេម
ចន្លោះមិនឃើញ
លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានថ្លែងថា គ្រូ U22 វៀតណាម លោក Park Hang Seo ដែលទទួលបានកាតក្រហមនៅក្នុងការប្រកួតទល់នឹង U22 ឥណ្ឌូណេស៊ី នាវគ្គផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេមកន្លងទៅ គឺដោយសារតែលោកការពារកូនក្រុម។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីទទួលស្វាគមន៍ និងប្រគល់រង្វាន់ជូនកីឡាករដែលទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០១៩ នៅហ្វីលីពីន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តីលើកឡើងថា៖ «ខ្ញុំកោតសរសើរនូវជំនឿទុកចិត្តរបស់គ្រូបង្វឹក ចំពោះកីឡាករ។ គ្រូទទួលបានកាតក្រហម ពីព្រោះការពារកីឡាករមួយរូប ពោលគឺជាការលះបង់ដ៏ធំធេង»។
ជាមួយនឹងការឈ្នះមេដាយមាសស៊ីហ្គេមលើកដំបូងរបស់វៀតណាមក្នុងរយៈពេល ៦០ឆ្នាំនេះ លោក ង្វៀន សួនហ៊្វុក បានអះអាងថាគឺដោយសារតែក្រុមវៀតណាម មានគ្រូដ៏ពូកែ និងកីឡាករដែលមានទេពកោសល្យស្រេកឃ្លានចង់ឈ្នះ ព្រមទាំងមានអ្នកគាំទ្រមកពីគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេស៕