អតីត​ក្រុម​ Griezmann ប៊ិះ​នឹង​ធ្វើ​ឲ្យ Barcelona ​ធ្លាក់​ពី​កំពូល​តារាង(មាន​វីដេអូ)

  • 2019-12-15 02:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Real Sociedad អាច​វាយ​បក​តាម​បាន​ស្មើ​ ២-២ ​ពេល​លេង​ទល់​នឹង​ក្រុម​ Bacelona នៅ​ទឹក​ដី​ខ្លួនឯង (Reale Arena)។

Pique ពេលលេងទល់នឹង Real Sociedad /រូបថត៖ FCB
ក្រោយយកបានត្រឹម ១ ពិន្ទុត្រឡប់មកវិញបែបនេះក្រុម Barcelona នៅតែបន្តកាន់កាប់កំពូលតារាងដដែលប៉ុន្តែលើស ១ ពិន្ទុប៉ុណ្ណោះ(៣៥ ពិន្ទុ) ពីក្រុម Real Madrid (៣៤ ពិន្ទុ) រីឯ Sociedad ខ្ទាតដល់លេខ ៥ ។ យ៉ាងណាមិញ នៅយប់មិញនោះក៏កើតមានរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលវីដេអូបច្ចេកវិទ្យា VAR ផងដែរ។

ចំណែកក្រុមលេខ ២ Real Madrid នឹងត្រូវលេងទល់នឹងម្ចាស់ផ្ទះ Valencia ចាំ​មើល​តើ​អាច​យក​ ៣ ពិន្ទុ​ត្រឡប់ទៅវិញបាន​ដែរឬ​ទេ?

រំឮកដែរថា​ក្រុម Real Sociedad ជាផ្ទះបណ្ដុះ​កីឡាករ Antoine Griezmann មុន​នឹង​រូប​គេ​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភពលោក​នា​ពេល​បច្ចុប្បន្នុ៕

ទស្សនាវីដេអូខាងក្រោម (Watch on YouTube)៖

Griezmann ស៊ុតបាន ១ គ្រាប់យប់មិញលេងទល់អតីតក្រុមខ្លួន /រូបថត៖ FCB
Alexander Isak អ្នកតាមបានស្មើឲ្យ Real Sociedad
Griezmann អំឡុងឆ្នាំ ២០១២ លេងឲ្យ Real Sociedad

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;