មាស ម៉ែន៖ ខ្ញុំចង់ឲ្យអាហារការពារ អាហាររ៉ែខនិច និងបន្លែធម្មជាតិខ្មែរមានគ្រប់ទីកន្លែងនៅកម្ពុជា

  • 2019-12-16 05:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


<<ខ្ញុំចង់ឲ្យម្ហូបជាតិដែលជាប្រភេទអាហារការពារ អាហាររ៉ែខនិច និងបន្លែធម្មជាតិខ្មែរមានគ្រប់ទីកន្លែងនៅកម្ពុជា>> នេះជាសំដីរបស់ លោក មាស ម៉ែន អគ្គនាយក មាតុភូមិ។

បង្កើតបានត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ មាតុភូមិ បានក្លាយជាអាហារដ្ឋានមួយកំពុងទាក់ទាញអតិថិជន ពិសេសភ្ញៀវជនជាតិខ្មែរមកពិសាអាហារដែលបានធ្វើឡើងពីសំណាក់អ្នកឯកទេសម្ហូបប្រពៃណីខ្មែរប្រភេទអាហារការពារ អាហាររ៉ែខនិច ពីគ្រប់រុក្ខជាតិ និងបន្លែធម្មជាតិដែលមានប្រភពក្នុងស្រុក។

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ នេះ អាហារដ្ឋានលក្ខណៈគ្រួសារលក់អាហារប្រពៃណីខ្មែរមួយនេះបានពង្រីកខ្លួនរហូតដល់ ៣១សាខា ដើម្បីបម្រើអតិថិជនដែលចង់ពិសាអាហារការពារ អាហាររ៉ែខនិច ពីគ្រប់រុក្ខជាតិ និងបន្លែធម្មជាតិ។

លោក មាស ម៉ែន អគ្គនាយក មាតុភូមិ

លោក មាស ម៉ែន អគ្គនាយក មាតុភូមិ បានប្រាប់ឲ្យដឹងថា “ ជាគំនិតទូទៅយើងចង់ឲ្យសេវាកម្មម្ហូបអាហារជាតិនេះចង់ឲ្យបានទៅដល់ដៃប្រជាជនគ្រប់ទីកន្លែង កាន់តែជិតកាន់តែល្អ។ នៅក្នុងឆ្នាំ២០១៩ នេះយើងបានពង្រីកទៅខេត្ត៤ កំពង់ចាម ស្ទឹងត្រែង កំពង់ស្ពឺ និងខេត្តកណ្តាល ហើយយើងមានគម្រោងឲ្យមានគ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា នៅគ្រប់ទីប្រជុំជននៃខេត្តនីមួយៗគឺយើងមានមួយ និងចន្លោះពីខេត្តមួយទៅខេត្តមួយយើងបង្កើតឲ្យមានហាងមួយផងដែរ។”

លោកបន្តថា “ មាតុភូមិជាអាជីវកម្មទំនើបតែលក្ខណៈគ្រួសារ បុត្រសម្ព័ន្ធទាំងអស់មានម្ចាស់គ្រប់គ្រង់ផ្សេងៗគ្នា តែស្ថិតក្រោមគោលការណ៍ធំរួមរបស់មាតុភូមិទាំងអស់។ អាចថាជាការលក់ប្រេនឆាយក៏បាន តែជាគំនិតរបស់ហេតុភូមិគឺមានបំណងចង់ចែករំលែកម្ហូបជាតិឲ្យវារាយពាសពេញប្រទេស អីចឹងយើងអត់យកពន្ធពីបុត្រសម្ព័ន្ធទេ នេះជាវិមជ្ឈកាលអាហារដ្ឋានយើងធ្វើអត់អស់យើងចែករំលែកដល់អ្នកដែលគេចង់ចួលរួម ធ្វើយ៉ាងណាឲ្យម្ហូបជាតិរបស់ខ្មែរយើងបានទៅជិតអតិថិជនគ្រប់ទីកន្លែង។”

ក្រៅពីប្រាក់ចំណេញ មាតុភូមិ មានគោងបំណង និងគោដៅ ចូលរួមក្នុងសង្គមតាមរយៈការណែនាំប្រជាពលរដ្ឋឲ្យងាកត្រឡប់មកបរិភោគនូវអាហារការពារ រាង្គកាយ និងលើកម្ពស់សុខុមាលភាពសង្គម និងគំនិតចូលរូមថែរក្សាលើកស្ទួយម្ហូបប្រពៃណីជាតិ និងវប្បធម៌ជាតិ៕

រូបថតម្ហូប៖ ផេកFB មាតុភូមិ Meatophum

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;