Honda ADV 150 នៅវៀតណាម និង​ខ្មែរ តម្លៃខុសគ្នាប៉ុន្មានដែរ?

  • 2019-12-19 03:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ថ្មីៗ​នេះ​ម៉ូតូ Honda ADV 150 ត្រូវ​បាន​ហាង​លក់​នៅ​វៀតណាម​ចាប់​ផ្ដើម​ធ្វើ​ការ​នាំ​ចូល​ជា​បណ្ដើរ ដែល​នាំ​ចូល​ពី​ប្រទេស​​ឥណ្ឌូណេស៊ី​ ក្រោយ​ម៉ូតូ​នេះ​ប្រកាស​ចេញ​នៅ​ឥណ្ឌូណេស៊ី​បាន​ ២ ខែ។

អ្នក​តំណាង​ហាង​លក់​មួយ​កន្លែង​នៅ​ហាណូយ​បាន​ប្រាប់​ថា​ ADV 150 ​នេះ​ពិបាក​នាំ​ចូល ដោយ​សារ​​​នៅ​ឥណ្ឌូណេស៊ី​​លក់​ដាច់​ពេល ហើយ​ចំពោះ​តម្លៃ​ដែល​ដាក់​លក់​នៅ​វៀតណាម​គឺ​ប្រមាណ ៣ ៦៦៨ ដុល្លារ​ សម្រាប់​ប្រភេទ​ប្រើ​ហ្វ្រាំង CBS និង​ប្រភេទ​ប្រើ​ហ្វ្រាំង ABS វិញ​មាន​តម្លៃ​ប្រមាណ​ ៣ ៨៨០ ដុល្លារ

នៅ​កម្ពុជា​ឯណេះ​វិញ តាម​ប្រភព​ពី​ហាង​ក្រុង​ស្រុក​មួយ​បាន​បង្ហាញ​ថា​ Honda ADV ស៊េរី​ឆ្នាំ ២០២០ មាន​លក់​នៅ​លើ​ទីផ្សារ​តម្លៃ​ប្រមាណ​ជា ៤ ៣៥០ ដុល្លារ៕​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

;