កិច្ចប្រជុំ Mobile Broadband Fintech 2019 នៅកម្ពុជាផ្តោតលើចំនុចសំខាន់៦

  • 2019-12-19 09:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ Mobile Broadband Fintech 2019 នៅកម្ពុជាដែលរៀបចំដោយក្រុមហ៊ុន IDG ASEAN សហការជាមួយ ធនាគារជាតិកម្ពុជា, និយ័តករទូរគមនាគមន៍កម្ពុជា និងមូលនិធិ ស.អ របស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ក្រោមប្រធានបទ “ ការរៀបចំផែនការ និងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតចល័តរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគន្លឹះជាតិសម្រាប់ការរីកចម្រើនដ៏លេចធ្លោ”។

ក្នុងចិក្ចប្រជុំកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ កាលពីម្សិលមិញបានលើកយកចំណុចសំខាន់ៗចំនួន ៦ចំនុចដែលត្រូវយកមកពិភាក្សាក្នុងនោះរួមមាន: • លទ្ធផលនៃការស្ទង់មតិអំពីការអភិវឌ្ឍន៍នៃការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសអាស៊ាន

• ហេដ្ឋារចនាសម្ព័ន្ធតេលាកូ ជួយពង្រឹងសេវាសាធារណៈនិងការដាក់បញ្ចូលហិរញ្ញវត្ថុ

• ផែនការទូទៅនិងផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់អ៊ីនធើណេតចល័តនៅកម្ពុជា

• ICT division – Digitalization of Cambodia

• ការជំរុញកំណើនទីផ្សារ Fintech នៅកម្ពុជា

• និភ័យនិងបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាពព័ត៍មាន និងសុវត្ថិភាពសម្រាប់សេវាកម្មទូទាត់តាមទូរសព្ទ័

វាគ្មិនក្នុងកិច្ចប្រជុំបានថ្លែងសុន្ទរកថាស្តីអំពីរបាយការណ៏នៃកិច្ចប្រជុំបានបញ្ជាក់ថា ការបង់ប្រាក់ ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសអាស៊ានចំនួន៦(កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី វៀតណាម និងថៃ), ការស្នើរសុំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីអភិវឌ្ឍសេវាកម្មសាធារណៈ និងជាពិសេសហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល, ផែនការទូទៅនិងផែនទីបង្ហាញផ្លូវដែលជាភាសាជាតិនឹងដាក់ពង្រាយជាមួយនឹងអ៊ីនធឺណេតចល័តតាមទូរសព្ទ័នាពេលអនាគត, ផែនការអភិវឌ្ឍនឌីជីថលក្នុងទីផ្សារកម្ពុជា កត្តាជំរុញសម្រាប់កំណើនទីផ្សារ Fintech នៅកម្ពុជា, ហានិភ័យ និងបញ្ហាប្រឈមក្នុងការធានាសន្តិសុខព័ត៍មាន និងការសម្ងាត់សម្រាប់សេវាទូទាត់តាមទូរសព្ទ័ចល័ត។

កិច្ចប្រជុំនេះជាកន្លែងដែលអ្នកជំនាញ, ទីភ្នាក់ងាររដ្ឋាភិបាល និងអ្នកដឹកនាំអាជីវកម្ម ចែករំលែកនូវបទពិសោធន៍, ទស្សនៈវិស័យនិងដំណោះស្រាយដែលពួកគេបានជួប, ហានិភ័យ, កំណត់ដំណោះស្រាយ និងបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នអ៊ីនធើណេតចល័ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗរបស់ជាតិ ក៏ដូចជាវិស័យសាធារណៈ, សេវាកម្មហិរញ្ញវត្ថុ, សេវាធនាគារអេឡិចត្រូនិក, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទនៃការជុំរុញទីផ្សារ Fintech នៅក្នុងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតាមបណ្តាប្រទេសទូរគមនាគមន៍៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;