បុណ្យសមុទ្របានបញ្ចប់! មកដឹងចំនួនទេសចរទៅលេងរយៈពេល ៣ថ្ងៃ
- 2019-12-23 01:55:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យសមុទ្របានបញ្ចប់! មកដឹងចំនួនទេសចរទៅលេងរយៈពេល ៣ថ្ងៃ
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំបុណ្យសមុទ្រលើកទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
បញ្ជាក់ឱ្យដឹងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវជិតឆ្ងាយបានអញ្ជើញមកចូលរួមកម្សាន្តប្រមាណ ៩០ម៉ឺននាក់។ ក្នុងនោះ សម្រាប់ថ្ងៃដំបូងមានប្រហែល ២០ម៉ឺននាក់។ចំណែកថ្ងៃបន្ទាប់ចំនួនភ្ញៀវបានកើនឡើងរហូតដល់ប្រមាណ៤០ម៉ឺននាក់។ ដោយឡែកថ្ងៃបញ្ចប់ បរិមាណភ្ញៀវមានប្រហែល៣០ម៉ឺននាក់។
ថ្លែងក្នុងឱកាសនេះ លោក ថោង ខុន បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពតពោរពេញដោយភាពជោគជ័យសម្រាប់ជាគំរូដល់បណ្តាខេត្តដទៃទៀត។ ភាពជោគជ័យនេះត្រូវបានសម្ដេច ពោលកោតសរសើរ និងគាំទ្រពេញទំហឹង។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈពិធីបុណ្យដ៏អធិកអធមនេះបានធ្វើឱ្យសាធារណជនទូទៅស្គាល់ខេត្តកំពតកាន់តែច្បាស់ ពិសេសជ្រួតជ្រាបអំពីសក្តានុពលដែលមានទាំងប៉ុន្មានក្នុងខេត្ត ដូចជាការនាំយកផលិតផលដែលខេត្តដទៃមិនអាចធ្វើបានមកដាក់តាំងបង្ហាញឱ្យភ្ញៀវបានឃើញបានស្គាល់នូវរសជាតិដោយផ្ទាល់៕
អត្ថបទ និងរូបភាព៖ រដ្ឋបាលខេត្តកំពត