កម្ពុជា បន្ថែម​​មេដាយ​មាស ៣គ្រឿង​ទៀត​ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ពិភពលោក

  • 2019-12-23 02:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា​ទទួលបានមេដាយមាស ៣គ្រឿងទៀតហើយ​កាល​ថ្ងៃ​ទី២០ ខែធ្នូ ដែល​ជាថ្ងៃទី៣ នៃ​ការ​ប្រកួត​កីឡា វ៉ូវីណាមពិភព លោកក្នុងរាជធានីភ្នំពេញ។ សរុបទាំងមេដាយមាស ៣គ្រឿង​នេះ បាន​នាំ​ឲ្យ​ចំនួន មេដាយមាសដែលកម្ពុជាបានទទួលក្នុងការប្រកួតកីឡាវ៉ូវីណាមពិភពលោក​បាន​ចំនួន​ ៦គ្រឿង ហើយ។

មេដាយទំាង ៣គ្រឿងដែលទទួលបាន​កាល​ថ្ងៃទី២០ ធ្នូ គឺបានទៅលើកីឡាករ លី បូរ៉ាមី នៃវិញ្ញាសា សម្តែង​មេគុន​ឯកត្តជនបុរស ក្រុមកីឡាការិនីវ៉ូវីណាមចំនួន ៦នាក់ លើវិញ្ញាសាការពារខ្លួនជាក្រុមនារី និងក្រុម កីឡាករវ៉ូវីណាមចំនួន ៦នាក់ លើវិញ្ញាសាការពារខ្លួនជាក្រុមបុរស។

ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំ២០១៩ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនេះ បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី១៨ ធ្នូ នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិកក្នុងរាជធានី ភ្នំពេញ ដោយ​មាន​កីឡាករ ២១៧ពី​ជាង ២០ប្រទេសមកពី​សកលលោក។

ប្រទេសជាង ២០ដែលចូលរួមក្នុងការប្រកួតនេះរួមមាន ប្រទេស​អាប់កានីស្ថាន, អាល់ហ្សេរី, បង់ក្លាដែស្ហ, កម្ពុជា, អេហ្ស៊ីប, បារាំង, ជប៉ុន, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, ប្រទេសកូដឌីវ័រ, ឡាវ, លីប៊ី, មី យ៉ាន់ម៉ា, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន, រ៉ូម៉ានី, រុស្ស៊ី, សឹង្ហបុរី, កោះតៃវ៉ាន់, ថៃ និង​វៀតណាម៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;