វិថី​លក់​ម្ហូបអាហារ រួម​ចំណែក​​ញាំង​បរិយាកាស​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត

  • 2019-12-23 03:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបង្ហាញពីភាពសប្បាយរីករាយយ៉ាងក្រៃលែង ជា​មួយ​ការ​ដើរ​ទស្សនា​កម្សាន្ត និងទទួលអាហារនៅតាមវិថីលក់ម្ហូបអាហារ (Food Street) ដែល​​បាន​រៀបចំ​ឡើង​លើក​ទី៨ ជុំទី២ នៅខេត្តកំពត មានរយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ ចំណែក​ឯអាជីវករ​ក៏​មាន​ភាព​សប្បាយ​រីករាយផងដែរ ជា​មួយ​ការ​ប្រកប​អាជីវកម្ម​លក់​ដាច់​កាន់​តែ​ច្រើន​ជាង​ធម្មតា។

រូបភាព៖ ក្រសួងទេសចរណ៍
វិថី​លក់ម្ហូបអាហារនេះត្រូវបានរៀបចំនៅតាមសួនច្បារជិតផ្សារក្រណាត់ នៃក្រុងកំពត ដោយ​គណៈ​កម្មការ​វាយ​តម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត ហើយ​ត្រូវ​បាន​សម្ពោធ​ជាផ្លូវការនាថ្ងៃទី១៨ ខែធ្នូ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​លោក ជាវ តាយ អភិបាលខេត្តកំពត។

សមិទ្ធផល​នេះបានញ៉ាំឱ្យបរិយាកាសនៃព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត កាន់​តែ​មាន​ភាព​អធិកអធម​សប្បាយ​រីករាយ​ខ្លាំងឡើង ជាមួយនឹងការអបអរសាទរពីសំណាក់អាជីវករ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់ទិសទី៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;