បុរសមានជាងគេនៅអាស៊ី កើនទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ នៅ ២០១៩
- 2019-12-24 03:07:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមានជាងគេនៅអាស៊ី កើនទ្រព្យសម្បត្តិ ១៨ពាន់លានដុល្លារ នៅ ២០១៩
ចន្លោះមិនឃើញ
លោក Mukesh Ambani ដែលជាបុរសមានជាងគេនៅអាស៊ី បានបន្ថែមជិត ១៨ ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិរបស់ខ្លួន ដែលធ្វើឲ្យទ្រព្យសរុបមានដល់ ៦១,៩ ពាន់លានដុល្លារ។ នេះបើតាមតួលេខរបស់ Bloomberg Billionaires Index។
ការកើនឡើងទ្រព្យដ៏ច្រើនសន្ធឹករបស់មហាសេដ្ឋីឥណ្ឌានៅឆ្នាំនេះ មកពីការកើនឡើងតម្លៃភាគហ៊ុនដល់ ៤០% នៃសម្ព័ន្ធ Reliance Industries របស់លោក ជាសម្ព័ន្ធដែលកំពុងផ្ដោតលើការផ្គត់ផ្គង់របស់អតិថិជន ជាជាងអាជីវកម្មចម្រាញ់ប្រេងនិងឥន្ធនៈគីមីរបស់ខ្លួន៕
ចុចអាន ៖ វីដេអូ៖ នារីម្នាក់នេះ និយាយពីអារម្មណ៍ពិត ទៅកាន់បុរសដែលចាប់រំលោភនាង កាលអាយុ១៤ឆ្នាំ