នាយករដ្ឋមន្រ្តី​វៀតណាម ប្តេជ្ញា​បញ្ជូន​អ្នក​ជំនាញ​ទៅ​ឡាវ

  • 2019-12-25 03:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម បាន​បញ្ជាក់​ថា វៀតណាមមាន​ឆន្ទៈបញ្ជូន​អ្នកជំនាញ​ដើម្បី​គាំទ្រ​ឡាវ ជាពិសេសលើ​ផ្នែក​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច។ លោកថ្លែងដូច្នេះទៅកាន់​លោក Sonsay Siphandone ឧបនាយករដ្ឋមន្រ្តី និង​ជារដ្ឋមន្រ្តី​ផែនការ និង​វិនិយោគនៃប្រទេសឡាវ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ។

លោក​នាយករដ្ឋមន្រ្តី​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជូន​សំណើ​ទៅ​សភា​ក្នុង​ការ​បង្កើន​ជំនួយ​ដល់​ឡាវ​នៅឆ្នាំ​២០២០។ វៀតណាម ក៏នឹង​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែម​ឱ្យកាន់តែប្រសើរឡើងសម្រាប់​និស្សិតឡាវ​ផងដែរ។

លោក ង្វៀន សួនហ៊្វុក បន្ថែម​ថា វៀតណាម​តែងតែ​ផ្តល់អាទិភាព​ក្នុងការផ្តល់ជំនួយ​ទៅប្រទេសឡាវ​ជាពិសេស​ពាក់ព័ន្ធនឹងព្រំដែន ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ។

លោកឧបនាយករដ្ឋមន្រ្តី​ឡាវ បាន​សម្តែងអំណរគុណ​ចំពោះ​ការបញ្ជូន​អ្នកជំនាញ​វៀតណាមក្នុងផ្នែក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដោយឡាវនឹង​ពិចារណា​ទទួលយក៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;